នាយករដ្ឋមន្ត្រីលីបង់ ថ្កោលទោសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារថ្មីៗនៅលីបង់ភាគខាងត្បូង

2025/09/19 07:03:06 pm        67

នាយករដ្ឋមន្ត្រីប្រទេសលីបង់ លោក Nawaf Salam បានថ្កោលទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងចំនួនបីនៅភាគខាងត្បូងប្រទេស ខណៈបានរំលោភបទឈប់បាញ់ជាមួយក្រុមហេសបូឡាម្តងទៀត ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារជាច្រើនលើកទៅលើទីក្រុងមានប្រជាជនរស់នៅច្រើន ដែលត្រូវបានអនុវត្តត្រឹមតែមួយម៉ោងក្រោយការប្រកាសផែនការដើម្បីកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា។

លោក Salam បានចោទប្រកាន់អ៊ីស្រាអែលពីបទ «បំភិតបំភ័យ និងឈ្លានពាន» ដែលបានប្រព្រឹត្តក្នុងការផ្គើនទៅនឹងបទឈប់បាញ់កាលពីឆ្នាំមុន និងយន្តការដែលគាំទ្រដោយអន្តរជាតិដើម្បីតាមដានបទឈប់បាញ់។

លោក Salam បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា «ប្រទេសលីបង់ អំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសដែលជួយដល់កិច្ចព្រមព្រៀងដើម្បីបញ្ឈប់ប្រតិបត្តិការអរិភាព ដោយដាក់សម្ពាធអតិបរមាលើអ៊ីស្រាអែលឱ្យបញ្ឈប់ការឈ្លានពានរបស់ខ្លួនជាបន្ទាន់»។

ប្រទេសបារាំង និងសហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយធំក្នុងកិច្ចព្រមព្រៀងនេះ។ កាលពីពេលមុននេះ យោធាអ៊ីស្រាអែលបានប្រកាសពីការវាយប្រហារតាមផែនការលើ «ហេដ្ឋារចនាសម្ព័ន្ធយោធា» របស់ក្រុមហេសបូឡា ហើយបានអំពាវនាវឱ្យអ្នកស្រុកជម្លៀសខ្លួនចេញពីអគារដែលមានសញ្ញាពណ៌ក្រហមនៅលើផែនទីដែលបានភ្ជាប់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm