លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ បន្តឧបត្ថម្ភម៉ូតូ៣គ្រឿង និងសម្ភារ ជូនទៅ​វីរកងទ័ព​ប្រចាំ​ទិស​ខេត្ត​ព្រះវិហារ

2025/09/19 07:11:51 pm        337

លោក​ជំទាវលីម ដារ៉ែន ជួន ណារិន្ទ បានបន្តការផ្តល់ជំនួយឧបត្ថម្ភម៉ូតូចំនួន៣គ្រឿង និងសម្ភារ ជូន​ទៅដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា ប្រចាំទិសខេត្តព្រះវិហារ ។

ជំនួយឧបត្ថម្ភ ត្រូវបានផ្តល់ទៅ ទី១៖ វីរយុទ្ធជន ជឺ រិទ្ធី មេបញ្ជាការវរការពារព្រំដែនលេខ៣៧១ នៃ​​កង​ពលតូចអន្តរាគមន៍លេខ៧ ឈរជើងនៅទិសភ្នំខ្មោច ។ ទី២៖ វីរយុទ្ធជន អុំ ថេត មេបញ្ជា​ការ​កង​អនុ​សេនាធំលែខ៣ កងពលតូចអន្តរាគមន៍លេខ១ ឈរជើងនៅវាលឥន្ទ្រីយ៍ ។ ទី៣៖ វីរ​យុទ្ធជន សាន គឹមសៀង មេបញ្ជាការកងអនុសេនាធំទី៣ វរសេនាតូចលេខ៣៩២ នៃកង​ពល​តូច​អន្ត​រាគមន៍​លេខ៩ ឈរជើងនៅមុំបី។ ក្នុងកងអង្គភាពនីមួយៗ ទទួលបានម៉ូតូចំនួន០១គ្រឿង និង Power Bank ចំនួន២០ដុំផងដែរ ។

លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ក៏សូមសម្តែងនូវទឹកចិត្តនឹករលឹក និង​ផ្ញើរ​ក្តី​ស្រលាញ់​ជ្រាល​ជ្រៅ​បំផុត​ចំពោះស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុការពារទឹកដីរបស់កងកម្លាំងទាំងអស់ នៅ​តាម​បន្ទាត់​ព្រំដែន។ ត្បិតលោកជំទាវ និងក្រុមគ្រួសារ មិនបានចូលរួមជាមួយ​សកម្ម​ភាព​ពិត​នៅ​ក្នុង​​សមរភូមិមុខក៏ពិតមែន ក៏ប៉ុន្តែក្នុងនាមជាអ្នកឈរជួរក្រោយ គឺនៅចាំផ្តល់​ជា​ជំនួយ​នានា​ជា​និច្ច​ទៅ​តាម​លទ្ធភាព ពិសេសការនៅពីចម្ងាយចាំគាំទ្រ និងលើកទឹកចិត្តឥតងាករេចំពោះ វីរ​ភាព​អង់​អាច​ហាន​ក្លា​របស់កងកម្លាំងការពារព្រំដែនទាំងអស់ មិនថាជាវីរកងនគរបាលជាតិ ឬ​យោធា​នោះ​ឡើយ​។

នេះមិនមែនជាលើកទី១នោះឡើយ កន្លងទៅលោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ តែង​តែ​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ជាបន្តបន្ទាប់ មានម៉ូតូជាច្រើនគ្រឿង និងសម្ភារៈមួយចំនួនធំ ទៅកាន់ វីរកង​នគរបាល និងកងទ័ព ប្រចាំទិសខេត្តព្រះវិហារ៕ លីហេង


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        16
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        27
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm