ប្រណាំងរថយន្ត៖ ប្រទេសសិង្ហបុរីបានចុះហត្ថលេខាជាមួយ Formula One ដើម្បីរៀបចំការប្រកួតនៅលើទឹកដីរបស់ខ្លួនរយៈពេល ៧ឆ្នាំទៅមុខទៀត។ ការប្រកួត F1 នៅលើទឹកដីប្រទេសក្នុងតំបន់អាស៊ានមួយនេះ បានក្លាយជាការប្រកួតដែលមានប្រជាប្រិយភាពបំផុតមួយចាប់ផ្តើមពីចាប់រៀបចំដំបូងកាលពីឆ្នាំ២០០៨។

កន្លងមកសិង្ហបុរីបានអាក់ខានមិនបានរៀបចំការប្រកួត ២ឆ្នាំជាប់គ្នាមកហើយដោយសារវិបត្តិកូវីដ-១៩ តែឆ្នាំ២០២២ នេះ F1 នឹងវិលមកវិញ។ រំលឹកថា កីឡាករដែលឈ្នះការប្រកួតនៅទឹកដីសិង្ហបុរី Singapore Grand Prix ញឹកញាប់បំផុតគឺកីឡាករអាល្លឺម៉ង់ Sebastian Vettel ធ្លាប់ឈ្នះ ៥ដង។ F1 រដូវកាល ២០២២ នេះនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែមិនាចេញដំណើរពីទីលានដំបូងនៅប្រទេសបារ៉ែន៕
អត្ថបទ៖នាង សុភាវុធ