ប្រធានជំនួយ UN ជំរុញឱ្យមេដឹកនាំពិភពលោកប្រឹងប្រែងថែមទៀត បន្ទាប់ពីអាមេរិក កាត់ជំនួយអន្តរជាតិ

2025/09/19 07:26:19 pm        76

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បានសម្ដែងក្ដីសង្ឃឹមថា ស្ថាប័នពិភពលោកមួយនេះ នឹងប្រយុទ្ធប្រឆាំងនឹង "ការវាយប្រហារប្រកបដោយនិរន្តរភាព" លើគុណតម្លៃ និងហិរញ្ញវត្ថុរបស់ខ្លួននៅសប្តាហ៍ក្រោយ នៅឯការជួបជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក ហើយនិយាយថា អន្តរជាតិត្រូវប្រឹងប្រែងឱ្យកាន់តែខ្លាំង ខណៈក្រុមមនុស្សធម៌មិនអាចរង់ចាំសហរដ្ឋអាមេរិក ស្តារមូលនិធិជំនួយរបស់ខ្លួនវិញបានទេ។

ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ការស្លាប់របស់បុគ្គលិកជំនួយកើនឡើងជិតមួយភាគបីដល់តួលេខប្រមាណជិត ៤០០នាក់ កាលពីឆ្នាំមុន ជាឆ្នាំដែលមានការស្លាប់បុគ្គលិកជំនួយយច្រើនបំផុតចាប់តាំងពីកំណត់ត្រាចាប់ផ្តើមក្នុងឆ្នាំ១៩៩៧មក។ បន្ទាប់មកក្នុងខែមករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានវិលត្រឡប់មកកាន់អំណាចវិញ ហើយបានកាត់ជំនួយបរទេសរបស់អាមេរិក ដែលបង្កឱ្យមានភាពចលាចលផ្នែកមនុស្សធម៌ជាសកល។

លោក Fletcher បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ (១៨ កញ្ញា) ថា "នោះជាឆ្នាំដ៏លំបាកមួយ" ដោយបន្ថែមថា អង្គការសហប្រជាជាតិគួរតែបង្ហាញមេដឹកនាំពិភពលោក អំពីមធ្យោបាយដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន និងប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះ។ ប្រមុខជំនួយ UN រូបនេះនៅតែសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន ដែលជាម្ចាស់ជំនួយមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក អាចស្តារ និងបន្តការផ្តល់មូលនិធិមួយចំនួនរបស់ខ្លួនឡើងវិញ "ប៉ុន្តែក្នុងពេលជាមួយគ្នានេះ គ្រប់គ្នាមិនអាចអង្គុយរង់ចាំមើលបានទេ"។

រដ្ឋបាលលោក Trump បានកាត់បន្ថយជំនួយបរទេសរាប់ពាន់លានដុល្លារ ដែលខ្លួនជឿថាមិនស្របតាមគោលនយោបាយការបរទេស "យកអាមេរិកជាធំ" របស់ខ្លួន។ លោក Trump ក៏បាននិយាយដែរថា សហរដ្ឋអាមេរិកចំណាយប្រាក់មិនស្មើភាពឡើយលើជំនួយបរទេស ហើយចង់ឱ្យប្រទេសផ្សេងទៀតជួយរ៉ាប់រងបន្ទុកបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm