កូដកម្មផ្ទុះឡើងទូទាំងប្រទេសបារាំង ខណៈមនុស្សរាប់សែននាក់តវ៉ាប្រឆាំងការកាត់បន្ថយថវិកាជាតិ

2025/09/19 12:33:14 pm        93

ហ្វូងមនុស្សរាប់សែននាក់បានចេញដើរដង្ហែតវ៉ានៅក្នុងបាតុកម្មតាមដងផ្លូវនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ (១៨ កញ្ញា) ខណៈសហជីពបានធ្វើសកម្មភាព "កូដកម្មមួយថ្ងៃ" ដើម្បីដាក់សម្ពាធលើនាយករដ្ឋមន្ត្រីបារាំងថ្មី គឺលោក Sébastien Lecornu ជំរុញឱ្យលោកគិតឡើងវិញពីការកាត់បន្ថយថវិកាជាតិ និងទាមទារប្រាក់ឈ្នួល សោធននិវត្តន៍ និងសេវាសាធារណៈកាន់តែប្រសើរ។

គ្រូបង្រៀន អ្នកបើកបររថភ្លើង ឱសថការី និងបុគ្គលិកមន្ទីរពេទ្យ ស្ថិតក្នុងចំណោមអ្នកធ្វើកូដកម្ម ជាផ្នែកនៃ "ការតវ៉ាមួយថ្ងៃ" ខណៈសិស្សវ័យជំទង់ក៏បាននាំគ្នាបិទវិទ្យាល័យអស់ជាច្រើនម៉ោង។ ជារួម ហ្វូងអ្នកតវ៉ាធ្វើបាតុកម្មជាង ២៥០កន្លែង ហើយដើរដង្ហែក្នុងទីក្រុងនានា ចាប់ពីប៉ារីស ទៅដល់ក្រុង Marseille, ក្រុង Nantes, ក្រុង Lyon និង Montpellier ជាដើម។ មានការប៉ះទង្គិចគ្នាមួយចំនួនក្នុងការប្រមូលផ្តុំតវ៉ានោះ ប៉ុន្តែកម្រិតនៃអំពើហិង្សាមិនខ្លាំងក្លាដូចដែលអាជ្ញាធរភ័យខ្លាចទេ។

ក្រុមអ្នកតវ៉ា និងសហជីពឈ្មោះ CGT បានអំពាវនាវឱ្យលុបចោលផែនការសារពើពន្ធរបស់រដ្ឋាភិបាលមុន ហើយចំណាយកាន់តែច្រើនលើសេវាសាធារណៈ យកពន្ធខ្ពស់ៗលើអ្នកមានទ្រព្យ និងទាមទារឱ្យបន្ទាបអាយុចូលនិវត្តន៍ដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់សោធនកាន់តែលឿន។ CGT និយាយថា មនុស្ស ១លាននាក់ បានចូលរួមក្នុងកូដកម្ម និងការតវ៉ា ប៉ុន្តែអាជ្ញាធរប៉ាន់ប្រមាណថាមានចំនួនអ្នកតវ៉ាប្រហែលពាក់កណ្តាលនៃចំនួនអះអាងនោះប៉ុណ្ណោះ។

កូដកម្ម និងការតវ៉ាដ៏តានតឹងនេះកើតឡើងស្របពេលវិបត្តិនយោបាយនៅបារាំង។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Emmanuel Macron បានតែងតាំងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺលោក Lecornu ឱ្យធ្វើជានាយករដ្ឋមន្ត្រីទី៣ ក្នុងពេលត្រឹមតែ ១ឆ្នាំ បន្ទាប់ពីអ្នកកាន់តំណែង ២រូបពីមុន គឺលោក François Bayrou និងលោក Michel Barnier ត្រូវបានសភាបណ្តេញចេញពីតំណែង ដោយសារការខ្វែងគំនិតគ្នាយ៉ាងជូរចត់ជុំវិញការកាត់បន្ថយថវិកាជាតិនេះ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am