ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌវេនទី១២ នៅវត្តត្រពាំងស្នោ ឧទ្ទិសកុសលដល់វីរកងទ័ព ដែលពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បូរណភាពទឹកដី

2025/09/19 08:08:14 pm        162

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាលចុះ​ខេ​ត្ត​កំពង់​ឆ្នាំង​, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម​លោក​ជំទាវ​ជា​ក្រុម​ការងារ​ជាតិ ​ក្រោមជាតិ និងមន្ត្រីរាជការជុំវិញខេត្ត​ ព្រមទាំងប្រជាពុទ្ធបរិស័ទ្ធជិតឆ្ងាយនៅថ្ងៃទី១៩ ខែ​កញ្ញា ​ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តត្រពាំងស្នោ ឃុំ រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ដល់​កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសវីរកងទ័ព ដែល​បាន​ពលីជីវិត ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ពីចោរសៀមឈ្លានពាន។

ក្នុង​ពិធីកាន់បិណ្ឌវេនទី១២នេះ ថ្នាក់ដឹកនាំ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និង​ពុទ្ធ​បរិស័ទ​ចំណុះជើ​ង​វត្តត្រពាំងស្នោ បានរៀបចំពិធីសូត្រមន្ត ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន និង​អ្នកចូលរួមទាំងអស់បានអុចទៀនធូបថ្វាយគ្រឿងសក្ការៈបូជាព្រះ រាប់បាត្រ បង្សុកូល ដើម្បី​ឧទ្ទិស​កុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និង​ញាតិ​កា​ទាំង​៧​សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខតាមពិធីព្រះពុទ្ធសាសនា។ ជាមួយគ្នានោះ ថ្នាក់​ដឹកនាំ ក្រុមការងារ និងពុទ្ធបរិស័ទ ក៏បានឧទ្ទិសផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ ដល់​កម្មា​ភិបាល យុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសវីរកងទ័ព ដែល​បាន​ពលី​ជីវិត ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ពីចោរសៀមឈ្លានពាន រួមនិង​សុំ​សេចក្តី​សុខ​ចម្រើន​ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមព្រំដែន និងប្រទេសជាតិទាំងមូលផងដែរ។

ក្រោយ​ចប់​កម្មវិធីតាមបែបសាសនា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះខេត្តកំពង់ឆ្នាំង, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម​លោក​ជំទាវ​ជាក្រុមការងារជាតិ ក្រោមជាតិ និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទ្ធ ក៏បាន​វេរប្រគេននូវទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យដល់ចៅអធិការវត្ត ដើមី្ប​បន្តកសាងសមិទ្ធផលនានា នៅក្នុងទីអារាមមួយនេះបន្ថែមទៀត៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm