ភ្នំពេញ៖ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រថយន្ដក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មកទល់រសៀលថ្ងៃទី១៩ ខែកញ្ញានេះ រថយន្ដក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរួចរាល់ហើយ “ជិះដោយមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។
លោក កែវ ចាន់ណារិទ្ធ ជម្រាបប្រជាពលរដ្ឋទាំងអស់សូមមកទទួលសេវារថយន្តក្រុងសាធារណៈ “ដោយជិះមិនបង់ប្រាក់” ។
សូមប្រជាពលរដ្ឋទាំងអស់ សូមមកទទួលសេវារថយន្តក្រុងសាធារណៈ
- ជិះដោយមិនបង់ប្រាក់
- ជិះមិនតម្រូវឱ្យមានការចុះឈ្មោះ
- ជិះមិនតម្រូវឱ្យមានការបង្ហាញអត្តសញ្ញាណប័ណ្ណ ឬ ឯកសារផ្សេងៗ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំ គ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូម ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព ។
ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងចេញដំណើរ សូមអញ្ជើញចុចលើ Link ដែលបានជូនភ្ជាប់នៅខាងក្រោម៖
https://citybus.phnompenh.gov.kh
https://heylink.me/PPCITYBUS/













