សេចក្ដីរាយការណ៍៖ លោក Trump បដិសេធមិនយល់ព្រមលើកញ្ចប់ជំនួយយោធាតៃវ៉ាន់តម្លៃ ៤០០លានដុល្លារ

2025/09/19 10:43:51 pm        355

សារព័ត៌មាន Washington Post កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធមិនយល់ព្រមផ្តល់កញ្ចប់ជំនួយយោធាតម្លៃ ៤០០លានដុល្លារដល់កោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលកំពុងចរចា ជុំវិញបញ្ហាពាណិជ្ជកម្ម និងលទ្ធភាពនៃការមានកិច្ចប្រជុំកំពូល ជាមួយទីក្រុងប៉េកាំង។

ការសម្រេចនេះនឹងបង្ហាញពីការងាកចេញយ៉ាងខ្លាំងពីគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះកោះកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ ដែលប្រឈមនឹងការគំរាមកំហែងឥតឈប់ឈរនៃការលុកលុយពីប្រទេសចិន។ តែមន្ត្រីសេតវិមានម្នាក់បានប្រាប់សារព័ត៌មាន Washington Post ថា ការសម្រេច ពាក់ព័ន្ធនឹងកញ្ចប់ជំនួយនេះ មិនទាន់បញ្ចប់ចុងក្រោយនៅឡើយទេ។

លោក Trump និងសមភាគីចិនរបស់ គឺលោក Xi Jinping គ្រោងនឹងជជែកគ្នានៅថ្ងៃសុក្រ (ទី១៩ ខែកញ្ញា) នេះ ដែលជាសន្ទនាតាមទូរសព្ទលើកទី២ របស់មេដឹកនាំទាំង២ ចាប់តាំងពីអ្នកនយាបាយរបស់បក្សសាធារណរដ្ឋវ័យ ៧៩ឆ្នាំរូបនេះ បានវិលត្រលប់ទៅគ្រប់គ្រងកៅអីសេតវិមានវិញ។ ការពិភាក្សាតាមទូរសព្ទ បានកើតឡើង ខណៈភាគីទាំង២ ស្វែងរកការសម្រុះសម្រួល លើបញ្ហាពន្ធ និងកិច្ចព្រមព្រៀងលើកម្មវិធីចែករំលែកវីដេអូ TikTok។

គួរបញ្ជាក់ថា បើទោះបីជាសហរដ្ឋអាមេរិក បានឈប់ទទួលស្គាល់កោះតៃវ៉ាន់ នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីបំពេញចិត្តរបស់ប្រទេសចិនក៏ដោយ ក៏ទីក្រុងវ៉ាស៊ីនតោននៅតែជាអ្នកគាំទ្រដ៏សំខាន់បំផុតរបស់ទីក្រុងតៃប៉ិ និងជាអ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតរបស់កោះស្វ័យគ្រប់គ្រងនេះ។

យ៉ាងណាក្ដី ចាប់តាំងពីលោក Trump ត្រលប់ទៅសេតវិមានវិញ ក្នុងខែមករា ភាពរំជើបរំជួលមានកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងតៃប៉ិ ជុំវិញភាពរឹងមាំនៃទំនាក់ទំនង រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក និងឆន្ទៈរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការការពារកោះនេះ ប្រសិនបើចិនសម្រេចវាយប្រហារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm