លោក Putin៖ ទាហានរុស្ស៊ីជាង ៧០០.០០០នាក់ ប្រយុទ្ធនៅជួរមុខ នៅអ៊ុយក្រែន

2025/09/19 10:49:39 pm        659

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) ថា បច្ចុប្បន្ន ទាហានរុស្ស៊ីជាង ៧០០.០០០នាក់ កំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា លោក Putin បានប្រកាសបែបនេះនៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសភា នៅទីក្រុងមូស្គូ ជាកិច្ចប្រជុំដែលផ្តោតសំខាន់លើការបង្កើតកូតា សម្រាប់ការងារជាបន្តបន្ទាប់របស់អតីតយុទ្ធជន ក្នុងសម័យសង្គ្រាម។ លោក Putin ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា៖ «អ្នកឃើញទេ មានមនុស្សជាង ៧០០.០០០នាក់ កំពុងស្ថិតនៅសមរភូមិជួរមុខ»។

យ៉ាងណាក្ដី គេមិនដឹងច្បាស់ថា តើតួរលេខដែលលោក Putin បានលើកឡើង ជាការពិតដែរ ឬយ៉ាងណា ព្រោះមិនអាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យឡើយ។ ថ្មីៗនេះ អ្នកជំនាញខាងយោធា បានប៉ាន់ប្រមាណកម្លាំងសរុបនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ក្នុងនោះរួមទាំងទាហាននៅខាងក្រៅអ៊ុយក្រែនផងដែរ មានប្រហែលនៅក្រោមចំនួន ១,៣លាននាក់។ ចំណែកកងកម្លាំងរបស់ទីក្រុងគីវ ត្រូវបានប៉ាន់ស្មានថា មានទាហានសកម្មប្រហែល ៩០០.០០០នាក់។

គួរបញ្ជាក់ថា រុស្ស៊ីបានធ្វើសង្រ្គាមជាមួយអ៊ុយក្រែនអស់រយៈពេលជាង ៣ឆ្នាំកន្លះហើយ ហើយបានកាន់កាប់ប្រហែល ១ភាគ៥នៃដែនដីរបស់ប្រទេសនេះ។ ភាគីទាំង២ មិនបានផ្តល់ព័ត៌មានលម្អិតច្បាស់លាស់នៃការខាតបង់របស់ពួកគេនោះឡើយ រហូតមកដល់ពេលនេះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm