ស្ថាប័នតាមដានអាកាសធាតុ៖ អឺរ៉ុបឃើញមានការបំភាយឧស្ម័នខ្ពស់បំផុតពីចំហេះព្រៃ នៅរដូវក្តៅ រយៈពេល ២៣ឆ្នាំ

2025/09/19 11:00:48 pm        35

Copernicus ដែលជាស្ថាប័នតាមដានអាកាសធាតុរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) បានឲ្យដឹងថា ចំហេះព្រៃនៅទូទាំងទ្វីបអឺរ៉ុប នារដូវក្តៅនេះ ជាពិសេស នៅឧបទ្វីប Iberia បានបណ្តាលឲ្យមានការបំភាយឧស្ម័នកាបូនដ៏ធំបំផុតរបស់ទ្វីបនេះជាលើកដំបូង ក្នុងរយៈពេលជិត ២៥ឆ្នាំ។

នាយកទីភ្នាក់ងារតាមដានបរិយាកាស Copernicus លោកស្រី Laurence Rouil បាននិយាយថា បន្ទាប់ពីមាននូវរដូវក្តៅដែលត្រូវបានសម្គាល់ដោយ «សកម្មភាពចំហេះព្រៃយ៉ាងខ្លាំងក្លា» «ការបំភាយដែលបណ្តាលមកពីចំហេះព្រៃទាំងនេះ គឺមានទំហំធំបំផុតជាងរដូវក្តៅណាទាំងអស់ ក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនេះ»។

នៅទូទាំង EU និងចក្រភពអង់គ្លេស អគ្គិភ័យនេះបានបញ្ចេញកាបូនឌីអុកស៊ីតដែលធ្វើឲ្យភពផែនដីឡើងកម្ដៅចំនួន ១២,៩មេហ្គាតោនទៅក្នុងបរិយាកាស រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ដោយបានលើសកម្រិតពីមុន ១១,៤មេហ្គាតោន ដែលបានកើតមានក្នុងឆ្នាំ២០០៣ និងឆ្នាំ២០១៧។

ដោយផ្អែកលើការប៉ាន់ប្រមាណរបស់ស្ថាប័នតាមដាននេះ ការបំភាយឧស្ម័នប្រចាំឆ្នាំសរុបរបស់ទ្វីបនេះ ត្រូវបានកំណត់ថា ជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីកាតកត់កំណត់ត្រាបានចាប់ផ្តើមឡើង កាលពី ២៣ឆ្នាំមុន «ដោយរដូវកាលចំហេះព្រៃនៅតែសកម្មនៅឡើយ»។

វាបានកើតឡើងក្នុងពេលដំណាលគ្នាដែលអឺរ៉ុប និងតំបន់មេឌីទែរ៉ាណេ មានគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងខែសីហា ដោយផ្អែកលើទិន្នន័យរបស់សហភាពអឺរ៉ុប។ នេះជាឧទាហរណ៍មួយបន្ថែមទៀតនៃការបំបែកកំណត់ត្រាអាកាសធាតុ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការឡើងកម្ដៅផែនដី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm