ចិនផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង១តោន ដល់គណៈកម្មាធិការ​សម្រប​សម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន

2022/01/28 07:01:57 pm        623

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង១តោន ដែលមានចំនួន២៣១កេស ទម្ងន់ ១១២៥គីឡូក្រាម ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។

ក្នុងពិធីប្រគល់-ទទួលខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា-ចិន ឯកឧត្តម វាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ​ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ​ជាពិសេសក្នុងពេលដែលមានមេរោគបំប្លែងថ្មី អូមីក្រុងនេះ ​នាទីសី្តការក្រសួង ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង បានថ្លែងថា ទោះជាមានការរាតត្បាតជំងឺកូវីដ-១៩ ដោយ​មានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែល​មានក្រសួងសុខាភិបាល​ ជាសេនាធិការកម្ពុជា ​បានទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ-១៩ ព្រមទាំង​ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ​ បានចំនួន៨៩,៦៦ភាគរយ។

ភាពជោគជ័យ​នៃការទប់ស្កាត់ជំងឺកូវី-១៩ នៅព្រះរាជាណាចក្រកម្ពុជា ក៏មានការរួមចំណែក​របស់​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ​នូវវ៉ាក់សាំងជាច្រើនលានដូសមកកម្ពុជា ព្រមទាំង​បរិក្ខារពេទ្យ​ទំនើបៗផ្សេងៗទៀតជាច្រើន។

ឯកឧត្តម វាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចាប់តាំង​ពី​ប្រទេសកម្ពុជា ​មាន​ករណី​ដំបូង​នៃមេរោគកូវីដ-១៩មក​ គឺភាគីចិន និងកម្ពុជា បាន​ជួយគ្នា​ទៅវិញទៅមកពួតដៃគ្នា។

បច្ចុប្បន្នប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ-១៩ល្អប្រសើរ អត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ជាលំដាប់ឈានមុខគេ​ ក្នុងបណ្តាប្រទេសលើពិភពលោក។ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍​រីក​ចម្រើន នៅក្នុងវិស័យសេដ្ឋកិច្ច ​ត្រូវបានស្តារឡើងវិញជាលំដាប់ គឺប្រទេសចិន ដែល​ជាមិត្តដែក​ថែប​របស់កម្ពុជា ពិតជាមានទឹកចិត្តសប្បាយរីករាយមែនទែន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្រី្តក្រសួងសុខាភិបាល បាន​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​ជូនចំពោះឯកឧត្តម ​ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង ដែល​បាន​សម្របសម្រួលជាមួយភាគីចិន ​ដែលមានឯកឧត្តម​ ឯកអគ្គរដ្ឋទូតចិន​ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាថ្មីម្តងទៀត​ នូវឱសថព្យាបាលជំងឺកូវីដ-១៩​ ជាពិសេសក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីចិន សូមប្រសិទ្ធពរជូនឯកអគ្គរដ្ឋទូតចិន ​ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងសហការរីកទាំងអស់ ទទួល​បាន​ជោគ​ជ័យ​គ្រប់ភារកិច្ច៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm