មន្រី្តជាន់ខ្ពស់វប្បធម៌ សាទរនិស្សិតជ័យលាភី ប្រឹងប្រែងរៀនសូត្របញ្ចប់បរិញ្ញាបត្រនៅមហាវិទ្យាល័យសិល្បៈសូនរូប

2025/09/19 11:54:42 pm        272

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីប្រកាសបិទពិធីការពារស្នាដៃប្រឡងបញ្ចប់បរិញ្ញាបត្រសិល្បៈសូនរូប នៅមហាវិទ្យាល័យសិល្បៈសូនរូប ឆ្នាំសិក្សា ២០២៤-២០២៥។

​ លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃប្រកាសលទ្ធផលប្រឡងបញ្ចប់របស់និសិ្សត លើឯកទេស តុបតែងលម្អ នៃស្ថាបត្យកម្ម ជំនាន់ទី២៧, ឯកទេស គំនូរសារគមនាគមន៍ ជំនាន់ទី១៦, ឯកទេស វិចិត្រកម្ម ជំនាន់ទី៣៣ និងឯកទេស ចម្លាក់ ជំនាន់ទី៣១ បានចាប់ផ្តើមការប្រឡងមានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៥-១៨ ខែកញ្ញា ឆ្នាំ២០២៥ និសិ្សតដែលត្រូវប្រឡងនាពេលនេះ មានចំនួន១៥៧នាក់ នារី៩៦នាក់ និងប្រកាសលទ្ធផលដែលទទួលបានពីការប្រឡងបញ្ចប់បរិញ្ញាបត្រនាពេលនេះ៖ 

១.ឯកទេស តុបតែងលម្អ នៃស្ថាបត្យកម្ម មានចំនួន៩៥នាក់ នារី៧១នាក់ 

២.ឯកទេស គំនូរសារគមនាគមន៍ មានចំនួន៤៧នាក់ នារី២០នាក់

៣.ឯកទេស វិចិត្រកម្ម មានចំនួន៩នាក់ នារី៥នាក់

៤.ឯកទេស ចម្លាក់ មានចំនួន៦នាក់។ ដូចនេះលទ្ធផលទទួលបានពីការប្រឡងមាន និទ្ទេស ល្អប្រសើរ ចំនួន៣០នាក់ នារី១៣នាក់, និទ្ទេស ល្អណាស់ ចំនួន៦៤នាក់ នារី៤៨នាក់ និងនិទ្ទេស ល្អ ចំនួន៦២នាក់ នារី៣៥នាក់។

 ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សោម សុគន្ធ បានថ្លែងថា សិល្បៈសូនរូប ពុំត្រឹមតែជាការបង្ហាញអំពីសម្រស់និងសោភ័ណភាពនៃស្នាដៃដែលបង្កើតចេញជារូបភាព និងការបកស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាបានចូលរួមជួយថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ព្រមទាំងជាស្ពានភ្ជាប់ និងកសាងទំនាក់ទំនងវប្បធម៌ជាតិ និងអន្តរជាតិផង។ មិនតែប៉ុណ្ណោះ ក្នុងចរន្ត សាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាឌីជីថលទំនើប វិស័យសិល្បៈសូនរូប ជាមូលដ្ឋានគ្រឹះ និងដើរតួនាទី យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចច្នៃប្រឌិត តាមរយៈផលិតផលវប្បធម៌ និងទេសចរវប្បធម៌ ដែលជំរុញដល់កំណើនឱកាសការងារ ការអភិវឌ្ឍសហគមន៍ និងចំណូលសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ស្នាដៃ របស់ក្មួយៗក្នុងថ្ងៃនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាព មោទនភាព និងសម្មតិកម្មដែលបាន ពោលពីខាងលើ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏សូមផ្តាំផ្ញើថាការសិក្សាមិនបញ្ចប់ត្រឹមប៉ុណ្ណេះទេ បើមានឱកាសនិងលទ្ធភាពសូមបន្តរៀនសូត្របន្តឱ្យបានកម្រិតខ្ពស់ជាងនេះ ដើម្បីឆ្ពោះទៅរកអនាគតរុងរឿងសម្រាប់ខ្លួនឯង និងគ្រួសារផង និងសង្គមជាតិផង។ សូមបន្តនូវការច្នៃប្រឌិត និងបន្តស្វែងរកចំណេះដឹងថ្មីៗបន្ថែមទៀត ជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងទេពកោសល្យ និងភាពខិតខំរបស់ខ្លួន ក្មួយៗនឹងក្លាយជាអ្នកបង្កើតស្នាដៃដ៏មានទេពកោសល្យ និងជាធនធានមនុស្សសំខាន់សម្រាប់កសាងប្រទេសកម្ពុជាឱ្យរីកចម្រើន ទាំងវប្បធម៌ សង្គម និងសេដ្ឋកិច្ច៕

 អត្ថបទ រដ្ឋា 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm