មន្ទីរពេទ្យកាល់ម៉ែត ត្រៀមលក្ខណៈ២៤ម៉ោង/២៤ម៉ោង ក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ

2025/09/20 12:33:05 am        203

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថា មនី្ទរពេទ្យកាល់ម៉ែត បានត្រៀមលក្ខណៈ២៤ម៉ោង/២៤ម៉ោង ក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ។

​ការថ្លែងយ៉ាងដូច្នេះ​នាឱកាសដែលឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត យ៉ាងដូច្នេះ ព្រមទាំងថ្នាក់ដឹកនាំ មន្រី្តរាជការ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានប្រារព្ធពិធីនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលឧទ្ទិសកុសល ប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ និងរាប់បាត្រ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ ​ជូនដល់​បុព្វការីជនដែលមានមាតា បីតា ជីដូន ជីតា ញាតិកា​ទាំង៧សន្តាន ដែលបានចែកឋាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌវេនទី១២ នៅមន្ទីពេទ្យកាល់ម៉ែត ។​

​ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បានថ្លែងថា មនី្ទរពេទ្យកាល់ម៉ែត ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌវេនទី១២ នាថ្ងៃនេះ ក្នុងគោលបំណងនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលឧទ្ទិសកុសលដល់បុព្វការីជនយើងទាំងអស់ ដែលបានទទួលមរណៈភាពទៅ ក៏ដូចជាបងប្អូនទាំងឡាយ ដែលទទួលមរណៈភាពនៅក្នុងមនី្ទរពេទ្យកាល់ម៉ែត សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនយើង និងបងប្អូនទាំងអស់ដែលបានទទួលមរណៈភាពនេះ សូមបានទៅកាន់សុគតិភពដ៏ស្ងប់ស្ងាត់ ហើយក៏សូមបួងសួងដល់មន្រី្តរាជការដែលបម្រើការក្នុងមនី្ទរពេទ្យកាល់ម៉ែតទាំងអស់ សូមមានសុខភាពល្អ សេចកី្តរីករាយ និងមានជ័យជម្នះក្នុងការងារ ដែលជាប្រពៃណីរបស់ជនជាតិខ្មែរ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។

 ឯកឧត្តមសាស្រ្តាចារ្យ អគ្គនាយក បន្តថា ដូចសព្វមួយដង មិនថាបុណ្យភ្ជុំបិណ្ឌ មិនថាបុណ្យចូលឆ្នាំប្រពៃណីជាតិនោះទេ គឺមនី្ទរពេទ្យកាល់ម៉ែត តែងតែរៀបចំនូវផែនការ ដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះ ព្យាបាលអ្នកជំងឺ ដែលអញ្ជើញមកពីរាជធានីភ្នំពេញកី្ត តាមបណ្តាខេត្តកី្ត គឺយើងមានក្រុមការងារគ្រូពេទ្យប្រចាំការ២៤ម៉ោង លើ២៤ម៉ោង។ ក្នុងហេតុការណាមួយ ជាយថាហេតុ ដែលលើសពីការងារប្រចាំថ្ងៃ គឺអាចអញ្ជើញក្រុមគ្រូពេទ្យរបស់យើងពីផ្ទះ មកបន្ថែមទៀត។ ដូច្នេះកិច្ចការទាំងអស់នេះ សូមបងប្អូនប្រជាពលរដ្ឋយើងកុំមានបារម្ភនោះទេ គឺថ្ងៃបុណ្យ ទាន មនី្ទរពេទ្យកាល់ម៉ែត តែងតែត្រៀមលក្ខណៈជានិច្ចក្នុងការជួយសង្រ្គោះ ព្យាបាលអ្នកជំងឺដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងការថែទាំសុខភាព គឺទី១. ការធ្វើដំណើរទៅកាន់គេហដ្ឋាន ដើម្បីជួបជុំក្រុមគ្រួសារ នៅស្រុកកំណើតវិញនោះ គឺសុំឲ្យប្រយ័ត្នប្រយែងក្នុងការបើកបរ មានការយោគយល់គ្នា មានក្រមសីលធម៌ ក្នុងការបើកបរ ហើយចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក មិនពិសាសុរា ក្នុងពេលបើកបរ និងត្រូវគោរពច្បាប់ស្តីពីចរាចរណ៍។ ទី២. ប្រជាពលរដ្ឋ ដែលមានជំងឺប្រចាំកាយ ជាពិសេសជំងឺរ៉ាំរ៉ៃមួយចំនួន សុំយកតាមខ្លួននូវឱសថដែលមាន ព្រោះថាជំងឺប្រចាំកាយនេះ ត្រូវការពិសាថ្នាំឲ្យបានទៀងទាត់។ ដូច្នេះមិនគួរភ្លេច ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើតនោះទេ។ ទី៣. ការបរិភោគអាហារសូមឲ្យប្រយ័ត្នប្រយែង និងមានអនាម័យត្រឹមត្រូវ និងជៀសវាងការជួបជុំគ្នា ដែលអាចនឹងមានការឆ្លងនូវជំងឺផ្សេងៗ ជាពិសេសជំងឺផ្លូវដង្ហើម។ ដូច្នេះអ្នកដែលមានបញ្ហាដូចជា ជំងឺផ្តាសាយធំ និងជំងឺសួត ត្រូវពាក់ម៉ាស់ ជៀសវាងការចម្លងទៅកាន់អ្នកដែលមានសុខភាពល្អ។សូមបញ្ជាក់ផងដែរថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាមប្រតិទិនពុទ្ធសាសនា ដែលប្រារព្ធឡើងរៀងរាល់ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ចន្លោះខែកញ្ញា និងខែតុលា ដែលជាពិធីបុណ្យ មានរយៈពេលវែងជាងគេរហូតដល់១៥ថ្ងៃ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លា​និសង្ឃបានគ្រប់ៗគ្នា។   ដោយឡែកសម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm