របាយការណ៍របស់ UN៖ ការសម្លាប់ជនស៊ីវិល នៅក្នុងជម្លោះស៊ូដង់ បានកើនឡើងនៅឆ្នាំនេះ

2025/09/20 01:36:13 am        62

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងនៅថ្ងៃសុក្រ (ទី១៩ ខែកញ្ញា) នេះ ថា ប្រទេសស៊ូដង់បានមើលឃើញការកើនឡើងយ៉ាងខ្លាំងនូវការសម្លាប់ជនស៊ីវិល ក្នុងអំឡុងឆមាសទី១ នៃឆ្នាំនេះ ដោយសារតែអំពើហិង្សាជនជាតិភាគតិចមានកាន់តែខ្លាំងឡើងៗ។

ជម្លោះក្នុងប្រទេសស៊ូដង់ដែលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងក្រុមប្រដាប់អាវុធគូប្រជែង គឺកងកម្លាំងគាំទ្ររហ័ស (RSF) បានឃើញនូវកម្រិតដ៏គួរខ្លាចនៃអំពើហិង្សាលើជនស៊ីវិល និងបានបង្កើតឲ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។

យោងតាមរបាយការណ៍ថ្មីរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR) បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៣.៣៨៤នាក់ ត្រូវបានសម្លាប់នៅចន្លោះខែមករា ដល់ខែមិថុនា ដែលភាគច្រើននៅក្នុងទីក្រុង Darfur។ តួលេខនេះគឺស្មើនឹងជិត ៨០ភាគរយនៃជនរងគ្រោះជាជនស៊ីវិល នៅក្នុងប្រទេសស៊ូដង់ ដែលត្រូវបានកត់ត្រាកាលពីឆ្នាំមុន។

តំណាង OHCHR នៅស៊ូដង់ លោក Li Fung បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «ជារៀងរាល់ថ្ងៃ យើងកំពុងទទួលបានរបាយការណ៍ជាច្រើនដ៏គួរឲ្យតក់ស្លុត នៅលើដី»។

OHCHR បានឲ្យដឹងថា ការស្លាប់ភាគច្រើន គឺដោយសាការបាញ់ផ្លោងកាំភ្លើងធំ ក៏ដូចជាការវាយប្រហារតាមអាកាស និងយានដ្រូន នៅក្នុងតំបន់ដែលមានប្រជាជនរស់យ៉ាងណែនណាន់តាន់តាប់។ ស្ថាប័ននេះបានកត់សម្គាល់ថា ការស្លាប់ជាច្រើន បានកើតឡើងក្នុងអំឡុងពេលមានការវាយលុករបស់ RSF លើទីក្រុង El Fasher ក៏ដូចជាជំរុំ ZamZam និង Abu Shouk សម្រាប់ជនភៀសខ្លួន នៅក្នុងខែមេសា។

ជាមួយគ្នានេះ របាយការណ៍បានរកឃើញថា យ៉ាងហោចណាស់ជនស៊ីវិល ៩៩០នាក់ ត្រូវបានសម្លាប់ នៅក្នុងការសម្លាប់ក្រៅប្រព័ន្ធ នៅក្នុងឆមាសទី១ នៃឆ្នាំនេះ ដោយចំនួន ចន្លោះខែកុម្ភៈ ដល់ខែមេសា កើនឡើង ៣ដង។ OHCHR បានបន្ថែមថា ចំនួននោះត្រូវបានជំរុញដោយការកើនឡើងជាចម្បង នៅក្នុងទីក្រុង Khartoum បន្ទាប់ពី SAF និងក្រុមយុទ្ធជនសម្ព័ន្ធមិត្តកាលពីចុងខែមីនា បានវាយដណ្តើមកាន់កាប់បានវិញនូវទីក្រុងដែលនៅមុននោះគ្រប់គ្រងដោយ RSF៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        5
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        63
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm