ទីក្រុងប៉េកាំង និយាយនៅថ្ងៃសុក្រនេះថា ចិនគោរពឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អាហ្វហ្គានីស្ថាន ពេលសួរពីសេចក្តីអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Donald Trump ដែលអះអាងថា សហរដ្ឋអាមេរិក នឹងព្យាយាមទទួលបានការគ្រប់គ្រងឡើងវិញមូលដ្ឋានទ័ពអាកាស Bagram ស្ថិតនៅក្នុងប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកចង់ធ្វើការសង្កត់ធ្ងន់ថា ការបញ្ឆេះភាពតានតឹង និងការបង្កើតការប្រឈមដាក់គ្នានៅក្នុងតំបន់ ពុំទទួលបានការគាំទ្រដ៏ពេញនិយមនោះទេ ។
លោក Trump បាននិយាយសំដៅលើមូលដ្ឋានទ័ពអាកាស Bagram ថា ពួកយើងនឹងព្យាយាមដណ្តើមវាមកវិញ ។
លោកថា មូលដ្ឋានទ័ពអាកាសដែលបានសាងសង់ក្នុងយុគសម័យសូវៀតជាប្រវត្តិសាស្រ្តមួយនេះ គឺជាមូលដ្ឋានទ័ពដ៏សំខាន់មួយ សម្រាប់កងកម្លាំងអាមេរិកនៅប្រទេសតំបន់ភ្នំអាស៊ីខាងត្បូងមួយនេះ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១១ រហូតដល់ការដកកងទ័ពចេញរបស់ពួកគេនៅឆ្នាំ ២០២១ នាំឲ្យមានការគ្រប់គ្រងអំណាចដោយចលនាអ៊ិស្លាមតាលីបង់ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកាប៊ុល និយាយថា ពួកគេពុំបើកទូលាយចំពោះកិច្ចព្រមព្រៀងបែបហ្នឹងណាមួយនោះទេ ៕