លោក Tom Fletcher គឺជាប្រធានជំនួយអង្គការសហប្រជាជាតិ(UN) បានធ្វើការអំពាវនាវឲ្យមានការឆ្លើយតបពីក្រុមមេដឹកនាំពិភពលោកចំពោះការឆ្លើយតបជំនួយមនុស្សធម៌ ក្រោយការកាត់ផ្តាច់របស់សហរដ្ឋអាមេរិក ។
លោក Fletcher ចង់ឲ្យ UN ប្រឆាំងនឹងអ្វីដែលលោកចាត់ទុកថាជាការវាយប្រហារដោយនិរន្តភាពលើគុណតម្លៃរបស់ខ្លួន ហើយត្រូវផ្តល់មូលនិធិនៅមហាសន្និបាត UNនាសប្តាហ៍ក្រោយនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ។
យោងតាមទិន្នន័យរបស់ UN បានឲ្យដឹងថា ចំនួនកម្មករស្លាប់ បានកើនឡើងជិត ១ភាគ ៣ រហូតដល់ជិត ៤០០នាក់ កាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រាចាប់ផ្តើមកាលពីឆ្នាំ ១៩៩៧ ។
កាលពីខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានវិលត្រឡប់មកកាន់តំណែងវិញ ហើយលោកបានកាត់ផ្តាច់ជំនួយបរទេសសហរដ្ឋអាមេរិក ជាហេតុបង្កឲ្យមានភាពវឹកវរសម្រាប់គម្រោងមនុស្សធម៌ ។
រដ្ឋបាលរបស់លោក Trump និយាយថា ពួកគេបានកាត់ផ្តាច់ការចំណាយលើជំនួយ ដែលពុំស្របតាមគោលនយោបាយអាមេរិកជាធំរបស់ខ្លួន ។
លោក Trump មានជំនឿផងដែរថា សហរដ្ឋអាមេរិកចំណាយច្រើនខ្លាំងពេក ហើយលោកចង់ឲ្យប្រទេសដទៃទៀត ចូលរួមចំណែកផ្តល់វិភាគទានឲ្យបានច្រើនជាងមុន ៕