ប្រេសិតពិសេស UNប្រចាំនៅស៊ីរីលាលែងពីតំណែងក្រោយបម្រើការងារអស់រយៈពេល ៦ឆ្នាំ

2025/09/20 02:12:35 am        79

ប្រេសិតពិសេសអង្គការសហប្រជាជាតិ(UN)ប្រចាំនៅប្រទេសស៊ីរីលោក Geir Pedersen បានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងលាលែងពីតំណែងក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោយបម្រើការងារអស់រយៈពេល ៦ឆ្នាំ និងស្របពេលដែលប្រទេសស៊ីរីឆ្លងកាត់ការផ្លាស់ប្តូរជាប្រវត្តិសាស្រ្ត បន្ទាប់ពីការផ្តួលរំលំអតីតមេដឹកនាំលោក Bashar al-Assad កាលពីឆ្នាំមុន ។

លោកបាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខ UNថា លោកអគ្គលេខាធិការ Antonio Guterres បានទទួលយកការលាលែងពីតំណែងរបស់លោក ។

លោក Pedersen និយាយប្រាប់ក្រុមប្រឹក្សាមានសមាជិក ១៥រដ្ឋមួយនេះថា វាគឺជាបំណងប្រាថ្នារបស់លោកជាយូរមកហើយ ដើម្បីលាលែងពីតំណែងមួយនេះ សម្រាប់ហេតុផលផ្ទាល់ខ្លួន ក្រោយបម្រើការអស់រយៈពេលវែង ។

លោកបន្តថា បទពិសោធន៍របស់លោកនៅស៊ីរីបានបញ្ជាក់ការពិតដ៏យូរអង្វែងមួយ ជួនកាលវាជាមេឃងងឹតមុនពេលថ្ងៃរះ ។

លោក Assad ត្រូវបានទម្លាក់ចេញពីតំណែងដោយក្រុមឧទ្ទាមកាលពីខែធ្នូ ឆ្នាំមុន ដែលបានបញ្ចប់សង្រ្គាមស៊ីវិលរយៈពេល ១៤ឆ្នាំ ដែលបានផ្ទុះឡើង ដោយសារបដិវត្តន៍ពណ៌ប្រឆាំងនឹងរូបលោក ។

 អំឡុងសង្រ្គាមស៊ីវិល លោក Pedersen ជាមនុស្សម្នាក់ក្នុងចំណោមប្រេសិតពិសេសជាច្រើនរូបរបស់ UN ដឹកនាំបេសកកម្មនយោបាយ មានគោលដៅចរចាស្វែងរកដំណោះស្រាយសន្តិភាពរវាងរបបលោក Assad និងក្រុមប្រឆាំង ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm