កងទ័ពអ៊ីស្រាអែល ប្រាប់ថា នឹងប្រើកម្លាំងមិនធ្លាប់មានពីមុន នៅទីក្រុងហ្កាហ្សា និងជំរុញឲ្យអ្នកស្រុកចាកចេញ

2025/09/20 02:13:24 am        141


យោធាអ៊ីស្រាអែលបានព្រមាននៅថ្ងៃសុក្រ (ទី១៩ ខែកញ្ញា) នេះ បានឲ្យដឹងថា ខ្លួននឹងប្រតិបត្តិការជាមួយនឹង «កម្លាំងមិនធ្លាប់មានពីមុន» នៅទីក្រុងហ្កាហ្សា ដោយជំរុញឲ្យអ្នកស្រុកភៀសខ្លួនទៅភាគខាងត្បូង ខណៈប្រកាសបិទផ្លូវជម្លៀសបណ្តោះអាសន្នដែលបានបើករយៈពេល ៤៨ម៉ោងមុន។

ការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា បានបង្កឲ្យមានការខឹងសម្បាជាអន្តរជាតិ ដោយដែនដីនេះត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមជិត ២ឆ្នាំ និងត្រូវបានរួបរឹតដោយគ្រោះទុរ្ភិក្សដែលប្រកាសដោយអង្គការសហប្រជាជាតិ (UN)។

ការប្រកាសនេះកើតមានឡើង នៅមុនចំណាត់ការគ្រោងទុកដោយប្រទេសលោកខាងលិចមួយចំនួន ក្នុងនោះមានរួមទាំងបារាំង និងអង់គ្លេសផងដែរ ដែលនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅសប្តាហ៍ក្រោយ នៅឯកិច្ចប្រជុំកំពូលរបស់ UN។

UN បានប៉ាន់ប្រមាណកាលពីចុងខែសីហាថា មនុស្សប្រហែល ១លាននាក់ កំពុងរស់នៅក្នុងទីក្រុងហ្កាហ្សា និងតំបន់ជុំវិញទីក្រុងនេះ។ អ៊ីស្រាអែលប្រាប់ថា អ្នកស្រុករាប់សែននាក់បានភៀសខ្លួនចេញពីទីក្រុងដ៏ធំបំផុតរបស់តំបន់ហ្កាហ្សាស្ទ្រីបនេះ។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ទៅកាន់ប្រជាជននៅទីក្រុងហ្កាហ្សា អ្នកនាំពាក្យភាសាអារ៉ាប់របស់យោធា លោកវរសនីយ៍ឯក Avichay Adraee បាននិយាយថា៖ «ចាប់ពីពេលនេះតទៅ ផ្លូវ Salah al-Din ត្រូវបានបិទ សម្រាប់ការធ្វើដំណើរទៅភាគខាងត្បូង។ កងកម្លាំងការពារអ៊ីស្រាអែលនឹងបន្តប្រតិបត្តិការជាមួយនឹងកម្លាំងដែលមិនធ្លាប់មានពីមុន ប្រឆាំងនឹងក្រុមហាម៉ាស និងអង្គការភេរវករផ្សេងទៀត»។

លោកបានបន្ថែមថា ផ្លូវតែមួយគត់ដែលអាចធ្វើដំណើរទៅភាគខាងត្បូង គឺតាមរយៈផ្លូវ Al-Rashid ដោយបានជំរុញឲ្យអ្នកស្រុក «ចាប់យកឱកាសនេះ ហើយចូលរួមជាមួយអ្នករស់នៅទីក្រុងរាប់សែននាក់ ដែលបានផ្លាស់ទៅភាគខាងត្បូង នៅតំបន់មនុស្សធម៌»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm