បុគ្គលិកអង្គការសហប្រជាជាតិ(UN)រាប់រយនាក់ បានជួបជុំគ្នានៅទីស្នាក់ការកណ្តាល UN ស្ថិតក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីតវ៉ាប្រឆាំងការសម្លាប់កម្មករមនុស្សធម៌នៅតំបន់ហ្កាហ្សា ។
យោងតាមទិន្នន័យពី UN បានឲ្យដឹងថា ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស ចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កម្មករជំនួយប្រហែល ៥៤៣នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា រួមទាំងបុគ្គលិក UN និងសមាជិករួមក្រុមរបស់ពួកគេចំនួន ៣៧៣នាក់ផងដែរ ។
បុគ្គលិក UNនាំគ្នាកាន់បដាសរសេរថា “សន្តិភាពសម្រាប់ហ្កាហ្សា” និង “មិនមែនជាគោលដៅ” ហើយនិងដាក់ផ្កាកូលាបពណ៌ស. ៣៧០ទងជាប់នឹងផ្ទាំងកំណាត់សំពត់អនុស្សាវរីយ៍ស្ថិតក្នុងទីក្រុងហ្សឺណែវ តំណាងឲ្យកម្មករជំនួយ UNដែលត្រូវបានសម្លាប់នៅក្នុងសង្រ្គាម ។
អ្នកស្រី Nathalie Meynet គឺជាប្រធានក្រុមប្រឹក្សាបុគ្គលិកនៃទីភ្នាក់ងារជនភៀសខ្លួន UN បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ថ្ងៃនេះ បុគ្គលិក UN បានរួមគ្នា ដើម្បីនិយាយថា គ្រប់គ្រាន់ គឺវាគ្រប់គ្រាន់ហើយ ពួកយើងមិនអាចសម្លាប់សហការីរបស់ពួកយើងនៅតំបន់ហ្កាហ្សានោះទេ ។
មនុស្សជាច្រើនរយនាក់ទៀត បានចូលរួមបាតុកម្មនេះផងដែរ និងបាននាំគ្នាស្មឹងស្មាធិ៍រយៈពេល ១នាទី នៅក្រៅអគារ UN ៕