នាយករដ្ឋមន្ត្រីលុចសំបួ៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជា «ជំហានដ៏សំខាន់» ឆ្ពោះទៅរកសន្តិភាព

2025/09/20 02:46:06 am        79


នាយករដ្ឋមន្ត្រីលុចសំបួ បានប្រាប់ឲ្យដឹងថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងជួយបន្តរក្សាដំណើរការសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា ខណៈដែលប្រទេសរបស់លោកត្រៀមចាត់វិធានការបែបនេះ នៅសប្តាហ៍ក្រោយ។

ក្នុងចំណោមរដ្ឋសមាជិកចំនួន ១៩៣ របស់អង្គការសហប្រជាជាតិ (UN) មាន ១៤៧ប្រទេស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរួចហើយ ប៉ុន្តែគ្មានប្រទេសណាមួយ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗទាំង៧ (G7) បានធ្វើដូច្នេះឡើយ រហូតមកដល់ពេលនេះ។

ប្រទេសលុចសំបួ ស្ថិតក្នុងចំណោមប្រជាជាតិមួយចំនួន រួមមានអូស្ត្រាលី បែលហ្ស៊ិក កាណាដា បារាំង និងចក្រភពអង់គ្លេស ដែលគ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ UN នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែកញ្ញា។

លោកនាយករដ្ឋមន្ត្រី Luc Frieden បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា៖ «ខ្ញុំចង់ឲ្យប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន បន្តមានក្តីសង្ឃឹមថា ថ្ងៃណាមួយពួកគេនឹងអាចរស់នៅក្នុងសន្តិភាព»។

មេដឹកនាំកណ្ដាល-ស្ដាំនិយមវ័យ៦២ឆ្នាំ ដែលនឹងមានវត្តមាននៅទីក្រុងញូវយ៉ក ដើម្បីតំណាងប្រទេសរបស់លោក បានបញ្ជាក់បន្ថែមថា ការទទួលស្គាល់នឹងក្លាយជា «ពេលវេលាដ៏សំខាន់ក្នុងដំណើរការនេះ ពោលគឺជាជំហានដ៏សំខាន់ ក្នុងការធ្វើដំណើរដ៏វែងឆ្ងាយឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពក្នុងតំបន់»។

ចាប់ផ្តើមនៅថ្ងៃចន្ទនេះ អារ៉ាប៊ីសាអ៊ូឌីត និងបារាំង នឹងធ្វើជាសហប្រធានកិច្ចប្រជុំរបស់ UN ស្តីពីអនាគតនៃដំណោះស្រាយរដ្ឋ២ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយមានបំណងចង់ឃើញភាគីទាំង២ ដែលរស់នៅក្បែរស្រាប់ប្រកបដោយសន្តិភាព។ គំនិតផ្តួចផ្តើមនេះប្រមូលបាននូវការគាំទ្រយ៉ាងច្រើន ចំពេលមានការតវ៉ាជាសកលកាន់តែខ្លាំងឡើងៗ ចំពោះសកម្មភាពរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm