ក្រុមម៉ុងសាយ មមាញឹក​ហ្វឹកហាត់​ ខណៈពិធីចូលឆ្នាំថ្មីប្រពៃណីចិនកាន់តែខិតជិតចូលមកដល់

2022/01/28 07:23:53 pm        681

តាខ្មៅ៖ ពិធីសែនចូលឆ្នាំចិន កាន់តែខិតជិតចូលមកដល់ក្រុមម៉ុងសាយ នៃសមាគមខ្មែរ-ចិន ខេត្តកណ្ដាល កំពុង​មមាញឹក​សម្រុក​ហ្វឹកហាត់​រៀងរាល់​ល្ងាច​កាន់តែច្រើន។ ​ការសម្រុកហាត់នេះ ក៏ព្រោះតែដោយសារ រយៈពេលហាត់មានពេលខ្លីត្រឹមប្រមាណ ១ខែកន្លះ ដែលរាល់ឆ្នាំ​មាន​ពេលហាត់រហូតដល់ប្រមាណ៣ខែ មុនចូលឆ្នាំចិន។

ការ​ហ្វឹកហាត់​សម្រាប់​ក្រុម​ម៉ុងសាយ ​មុននឹងការសម្ដែងក្នុងពិធីសែនចូលឆ្នាំ ​គឺជារឿងចាំបាច់។ នេះជាការលើកឡើងរបស់លោក ​ឌុល គោ ជាគ្រូបង្វឹកម៉ុងសាយសមាគមខ្មែរ-ចិនខេត្តកណ្ដាល។ សម្រាប់ក្រុមម៉ុងសាយ ​របស់លោក ខណៈនេះ គឺកំពុងសម្រុកហ្វឹកហាត់កាន់តែ​ខ្លាំងក្លា ព្រោះ​រយៈពេល​ហាត់ឆ្នាំនេះ ​មានត្រឹមប្រមាណ១ខែកន្លះ ​ដែលពេលវេលាត្រូវហាត់ជាធម្មតា គឺក្នុងរង្វង់ជាង៣ខែ។

ទោះមានពេលវេលាខ្លីជាងពេលធម្មតាយ៉ាងណាក្ដី ​គ្រូបង្វឹកអះអាងថា ក្រុមរបស់លោក​អាច​ធ្វើវា​បាន​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការ​ឡក​សម្ដែង ​ជូន​តាម​តម្រូវការរបស់ប្រជាពល​រដ្ឋខ្មែរ​កាត់សែចិនទាំងអស់។ សម្រាប់​ឆ្នាំនេះ ខណៈដែលកម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ​លើគ្រប់វិស័យ និង​ករណី​ឆ្លងមានការថយចុះ ​លោក​ក៏ទទួល​បានការ​អញ្ជើញ​ទៅ​សម្ដែង​នាំ​លាភនាំជ័យ ជា​ច្រើនផងដែរ។

ចំពោះក្រុមយុវជន ដែលចំណាយពេលជាច្រើនម៉ោង​សម្រាប់កាល់រហ្វឹកហាត់រៀងរាល់ល្ងាច លើក​ឡើងថា ការហ្វឹកហាត់ពុំមែនជារឿង​ងាយ​ស្រួលប៉ុន្មាននោះទេ ទោះបីពួកគាត់មាន​បទ​ពិសោធន៍​យ៉ាងណាក្ដី។ ពួកគាត់បញ្ជាក់ថា ​ការហាត់ដំបូងៗគឺមានភាពហត់ខ្លាំង ជាពិសេសភាពគ្រោះថ្នាក់​ដែលអាចកើតឡើង បើធ្វេសប្រហែស។

ជាជំនឿរបស់ប្រជាពលរដ្ឋខ្មែរកាត់ចិន គឺជឿថា ម៉ុងសាយ ​អាចបណ្ដេញភាព​ចង្រៃ​ឧបទ្រព​កម្ចាត់​ភាវៈអាក្រក់​ និងបណ្ដេញ​ព្រលឹង​បិសាច​ឱ្យចេញឆ្ងាយ និងនាំមកវិញនូវលាភសំណាង​ជូនដល់​ក្រុម​គ្រួសារ។

អត្ថន័យនៃការឡកម៉ុងសាយ ក៏ស្រដៀងទៅនឹងសម្ដែងរបាំត្រុដិរបស់ខ្មែរផងដែរ ព្រោះរបាំ​ត្រុដិរបស់ខ្មែរ តែងត្រូវបានសម្ដែងក្នុងកំឡុងពិធីបុណ្យ​ចូលឆ្នាំខ្មែរ ដើម្បីបណ្ដេញ​ឧបទ្រពចង្រៃ​ក្នុងឆ្នាំចាស់ ​និងនាំមក​នូវភាព​សម្បូរ​សប្បាយ​ សុភមង្គលសម្រាប់ឆ្នាំថ្មី៕

អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        24
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm