នៅថ្ងៃសុក្រនេះ ក្រុមបាតុករនាំគ្នាដង្ហែរក្បួនឆ្ពោះទៅកាន់តំបន់ព្រំដែនហ្កាហ្សា-អ៊ីស្រាអែល អំពាវនាវឲ្យបញ្ចប់សង្រ្គាមមួយនេះ ស្របពេលដែលជម្លោះខិតជិតទៅរកខួបរយៈពេល ២ឆ្នាំ ។
អ៊ីស្រាអែល បានបើកការវាយប្រហារតាមជើងគោកលើទីក្រុងហ្កាហ្សាកាលពីថ្ងៃអង្គារ ដោយប្រកាសថា ហ្កាហ្សាកំពុងឆាបឆេះ ស្របពេលដែលជនប៉ាឡេស្ទីននៅទីនោះ បានរៀបរាប់ពីការទម្លាក់គ្រាប់បែកខ្លាំងក្លាបំផុតដែលពួកគេពុំធ្លាប់ជួបក្នុងរយៈពេលជិត ២ឆ្នាំនៃសង្រ្គាម ។
ក្រុមបាតុករ នាំគ្នាដង្ហែរក្បួនឆ្ពោះទៅកាន់ព្រំដែន ស្រែកពាក្យស្លោក និងកាន់បដាគាំទ្រជនប៉ាឡេស្ទីន ។
អ៊ីស្រាអែលបានបិទច្រកចូលតែមួយគត់រវាងតំបន់កាន់កាប់វ៉េសប៊ែង និងហ៊្សកដានីនាថ្ងៃសុក្រនេះ រយៈពេល ១ថ្ងៃ ក្រោយអ្នកបើកបររថយន្តដឹកជំនួយមនុស្សធម៌ពីហ៊្សកដានីសម្រាប់តំបន់ហ្កាហ្សា បានបើកការបាញ់ប្រហារសម្លាប់មន្រ្តីយោធាអ៊ីស្រាអែល ២នាក់នៅទីនោះ ។
អាជ្ញាធរអាកាសយានដ្ឋានអ៊ីស្រាអែលដែលប្រតិបត្តិច្រកឆ្លងកាត់ព្រំដែន Allenby Bridge បានប្រកាសថា ពួកគេនឹងបិទច្រករហូតដល់មានការជូនដំណឹងបន្ថែមទៀត ៕