ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយនៅថ្ងៃសុក្រនេះថា គណៈកម្មការរបស់លោកស្រី បានស្នើសុំកញ្ចប់ទណ្ឌកម្មទី ១៩ ប្រឆាំងរុស្ស៊ី ដល់រដ្ឋសមាជិក ។
លោកស្រី Von der Leyenនិយាយថា ពួកយើងចង់ឲ្យរុស្ស៊ីចាកចេញពីសមរភូមិប្រយុទ្ធ និងវិលត្រឡប់មករកតុចរចា ហើយនេះគឺជាវិធីសាស្រ្ត ដើម្បីផ្តល់ឲ្យសន្តិភាពនូវឱកាសពិតប្រាកដមួយ ។
លោកស្រីបន្តថា ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ យានដ្រូន Shahed របស់រុស្ស៊ី បានបំពានដែនអាកាសសហភាពអឺរ៉ុបរបស់ពួកយើង ទាំងនៅប្រទេសប៉ូឡូញ និងប្រទេសរ៉ូម៉ានី ។ នេះមិនមែនជាសកម្មភាពរបស់នរណាម្នាក់ដែលចង់បានសន្តិភាពនោះទេ ។ ជាថ្មីម្តងទៀត លោកប្រធានាធិបតី Putin បង្កើនភាពតានតឹង ហើយជាការឆ្លើយតប អឺរ៉ុបត្រូវតែបង្កើនសម្ពាធរបស់ពួកគេវិញ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងជំរុញឲ្យអឺរ៉ុបដើរតួរឹងមាំជាងមុន ក្នុងការជួយបញ្ចប់សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ទាមទារឲ្យពួកគេទទួលបន្ទុកធំក្នុងការចំណាយលើយោធាអ៊ុយក្រែន ហើយនិងធ្វើការងារបន្ថែមទៀត ដើម្បីបង្អត់ប្រាក់ចំណូលថាមពលរបស់ទីក្រុងម៉ូស្គូ ដែលគាំទ្រសេដ្ឋកិច្ចសង្រ្គាមរបស់ពួកគេ ៕