UN៖ជម្លោះនៅស៊ូដង់ស្ថិតនៅក្នុងចំណោមសង្រ្គាមដែលត្រូវបានគេបំភ្លេចចោល

2025/09/20 03:33:46 am        29

 អង្គការសហប្រជាជាតិ(UN)បានព្រមានថា ជនស៊ីវិលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ស្របពេលដែលសង្រ្គាមស៊ីវិលស៊ូដង់ បន្តអូសបន្លាយពេល និងកាន់តែខ្លាំងក្លាឡើងជាងមុន ។

 ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(OHCHR) និយាយនៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃសុក្រនេះថា ចំនួនជនស៊ីវិលស្លាប់ និងអំពើហិង្សាជនជាតិភាគតិច បានកើនឡើងយ៉ាងខ្លាំងក្លា ពេលដែលសង្រ្គាមឆ្លងផុតខួបរយៈពេល ២ឆ្នាំ ។

លោក Volker Turk គឺជាប្រធាន OHCHR និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជម្លោះស៊ូដង់ គឺជាសង្រ្គាមមួយដែលត្រូវបានគេបំភ្លេចចោល ហើយលោកសង្ឃឹមថា របាយការណ៍ការិយាល័យរបស់លោក នឹងផ្តល់ការយកចិត្តទុកដាក់សារជាថ្មីចំពោះស្ថានភាពដ៏គ្រោះថ្នាក់នេះ ជាទីដែលកើតមានឧក្រិដ្ឋកម្មដ៏ឃោឃៅ ក្នុងនោះឧក្រិដ្ឋកម្មសង្រ្គាមត្រូវបានគេប្រព្រឹត្ត ។

 របាយការណ៍រកឃើញថា នៅថ្ងៃនេះ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ដោយទាហានប៉ារ៉ា នៅក្នុងការវាយប្រហារលើព្រះវិហារមួយកន្លែងនៅទីក្រុង Darfur ។

 របាយការណ៍បន្តថា អត្រាជនស៊ីវិលស្លាប់នៅទូទាំងប្រទេសស៊ូដង់ បានកើនឡើង ក្នុងនោះជនស៊ីវិល ៣.៣៨៤នាក់ បានស្លាប់នៅរយៈពេល ៦ខែដំបូងក្នុងឆ្នាំ ២០២៥ គឺជាតួលេខមួយស្មើនឹង ៨០ភាគរយនៃចំនួនជនស៊ីវិលស្លាប់ ៤.២៣៨នាក់ ពេញមួយឆ្នាំ ២០២៤ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm