ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរទួលស្លែង បានធ្វើបង្ហាញ ស្តីអំពី តួនាទីសារមន្ទីរទួលស្លែង ក្នុងការផ្សព្វផ្សាយអំពី ការអប់រំហិង្សាអតីតកាល ប្រវត្តិសាស្រ្តខ្មែរក្រហម និង ការអប់រំសន្តិភាព នៅទីក្រុង Auschwitz ប្រទេសប៉ូឡូញ។
សិក្ខាសាលានេះ រៀបចំដោយអង្គការយូណេស្កូ និង សារមន្ទីរ Holocaust សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមពីបណ្តាប្រទេសចំនួន១៧ ជុំវិញពិភពលោក។



