អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃសុក្រថា ពិភពលោក មិនគួរត្រូវបាន «បំភិតបំភ័យ» ដោយអ៊ីស្រាអែល និងការដាក់បញ្ចូលតំបន់វេសបែង (West Bank)ជាឧបសម្ព័ន្ធរបស់ប្រទេសនេះទេ។

នៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក លោកក៏បានអំពាវនាវឲ្យមានសកម្មភាពអាកាសធាតុដែលមានមហិច្ឆតាបន្ថែមទៀត ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់ការឡើងកម្តៅផែនដីដល់១,៥អង្សាសេលើសពីកម្រិតមុនឧស្សាហកម្ម គឺមានហានិភ័យនៃ «ការដួលរលំ» ។
លោក ហ្គុយតឺរេស បាននិយាយទៅកាន់សារព័យ៌មាន AFP នៅមុនសប្តាហ៍នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែលប្រទេសចំនួន ១០ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលអ៊ីស្រាអែលជំទាស់ជាដាច់ខាត។ នេះបើយោងតាមប្រទេសបារាំង។
កិច្ចប្រជុំរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ១៤០ ទំនងជានឹងត្រូវគ្របដណ្ដប់ដោយអនាគតរបស់ប៉ាឡេស្ទីន និងសង្រ្គាមនៅតំបន់ហ្កាហ្សា៕
