ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ីចំនួន ៣គ្រឿង បានធ្វើការហោះហើរតាមកាលវិភាគពីតំបន់ Karelia ទៅកាន់តំបន់ Kaliningrad ដោយមិនបានបំពានដែនអាកាសរបស់ប្រទេសអេស្តូនីទេ។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«កាលពីថ្ងៃទី១៩ ខែកញ្ញា យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ីចំនួន ៣គ្រឿង បានធ្វើការហោះហើរតាមកាលវិភាគពីតំបន់ Karelia ទៅកាន់អាកាសយានដ្ឋាន ក្នុងតំបន់ Kaliningrad ។ ការហោះហើរនេះ ត្រូវបានធ្វើឡើងស្របតាមច្បាប់ដែនអាកាសអន្តរជាតិយ៉ាងតឹងរ៉ឹង ដោយមិនបំពានលើព្រំដែននៃរដ្ឋផ្សេងទៀត ដែលត្រូវបានបញ្ជាក់ដោយការត្រួតពិនិត្យយ៉ាងជាក់លាក់។ ក្នុងអំឡុងពេលហោះហើរ យន្តហោះរុស្ស៊ី មិនបានងាកចេញពីផ្លូវហោះហើរលើលំហអាកាសដែលបានព្រមព្រៀងគ្នា និងមិនបានបំពានដែនអាកាសរបស់ប្រទេសអេស្តូនីទេ។ ផ្លូវហោះហើររបស់យន្តហោះនេះ គឺស្ថិតនៅពីខាងលើដែន ទឹកអព្យាក្រឹតនៃសមុទ្របាល់ទិក ដែលមានចម្ងាយជាងបីគីឡូម៉ែត្រ ពីកោះ Vaindloo»៕
