រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ លោក Cho Hyun បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មានបំណងរក្សាទំនាក់ទំនងជាមួយរុស្ស៊ី ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនកូរ៉េខាងត្បូង។
លោកបាននិយាយថា ក្រុមហ៊ុនកូរ៉េខាងត្បូង នៅតែសកម្មនៅក្នុងប្រទេសរុស្ស៊ី ដូច្នេះទីក្រុងសេអ៊ូល មានបំណងរក្សាបណ្តាញទំនាក់ទំនង ជាមួយទីក្រុងមូស្គូ។

កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាប្រធានបទមួយទៀត ដែលកូរ៉េខាងត្បូង ចាប់អារម្មណ៍។ លោក Cho Hyun បានលើកឡើងថា ទីក្រុងសេអ៊ូល មានបំណងបង្ហាញការព្រួយបារម្ភរបស់ខ្លួនលើបញ្ហានេះ ទៅកាន់ទីក្រុងមូស្គូ រួមទាំងនៅខាងក្រៅសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប្រសិនបើឱកាស កើតឡើង៕
