សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កំពុងចរចាជាមួយអ្នកតំណាងនៃចលនាតាលីបង់ ទាក់ទងនឹងការស្ដារឡើងវិញនូវវត្តមានយោធាអាមេរិកដែលមានកម្រិត នៅមូលដ្ឋានទ័ពអាកាស Bagram ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាននេះ បានឲ្យដឹងថា អាជ្ញាធរអាមេរិក មានបំណងប្រើមូលដ្ឋាននេះ ជាចំណុចចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្ម។ ការចរចា កំពុងស្ថិតក្នុងដំណាក់កាលដំបូង ហើយកំពុងត្រូវបានដឹកនាំដោយភាគីអាមេរិកដោយបេសកជនពិសេសរបស់ប្រធានាធិបតីសម្រាប់កិច្ចការចំណាប់ខ្មាំងលោក Adam Boehler៕
