ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសដាណឺម៉ាក លោក Vladimir Barbin បានប្រាប់សារព័ត៌មាន Izvestia ថា ទីក្រុង Copenhagen ប្រើប្រាស់កោះ Bornholm ដើម្បីគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី ជាពិសេសតំបន់ Kaliningrad បន្ទាប់ពីការសម្រេចចិត្តដាក់ពង្រាយកងវរសេនាធំ នៅលើមូលដ្ឋានអចិន្ត្រៃយ៍ និងមូលដ្ឋានប្រឆាំងនាវាចល័ត នៅទីនោះ ។

លោកបាននិយាយថា៖«Bornholm» នៅតែជាកោះសន្តិភាពអស់រយៈពេលជាច្រើនឆ្នាំ ហើយសូម្បីតែក្នុងអំឡុងពេលសង្រ្គាមត្រជាក់ មិនមែនជាកន្លែងសម្រាប់ការរៀបចំយោធា ដែលរួមចំណែកដល់ស្ថិរភាព នៅក្នុងតំបន់សមុទ្របាល់ទិក។ ទោះបីជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ កោះនេះ ត្រូវបានប្រើប្រាស់ដោយប្រទេសដាណឺម៉ាក ដើម្បីបង្កើតការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី រួមទាំងតំបន់ Kaliningradផងដែរ»។
អ្នកការទូតរូបនេះ បានបន្ថែមថា សកម្មភាពរបស់ដាណឺម៉ាក នៅក្នុងប្រទេសរុស្ស៊ី មិនត្រូវបានកត់សម្គាល់នោះទេ។
រដ្ឋាភិបាលដាណឺម៉ាក បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងមានអាវុធរយៈចម្ងាយឆ្ងាយវាយប្រហារគោលដៅជាក់លាក់ ដើម្បីប្រើប្រាស់។ យោងតាមគណៈរដ្ឋមន្ត្រី ប្រទេសនេះ នឹង «ពង្រឹងសមត្ថភាពការពារជាតិ និងកងកម្លាំងរារាំងរបស់ណាតូ និងសម្ព័ន្ធមិត្តរបស់ខ្លួន»៕
