លេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ច្រានចោលការផ្សាយលើផេកហ្វេសប៊ុករបស់ថៃ និងបញ្ជាក់ថា តំបន់ភូមិព្រៃចាន់ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ 42 និង 43 គឺជាតំបន់ដែលភាគីកម្ពុជា-ថៃពុំទាន់បានឯកភាពគ្នា

2025/09/21 05:52:53 pm        112

ភ្នំពេញ៖ លេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជា ច្រានចោលការផ្សាយលើផេកហ្វេសប៊ុករបស់ថៃ និងបញ្ជាក់ថា ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាភូមិសាស្ត្រដែលកម្ពុជា និងថៃ មិនទាន់បានឯកភាពពីការកំណត់ខណ្ឌសីមាដាច់ស្រេចនៅឡើយទេ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ បានសង្កេតឃើញការបង្ហោះផ្សាយព័ត៌មាន តាមរយៈគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រើប្រាស់ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែន ដែលជាឧបសម្ព័ន្ធនៃ កំណត់ហេតុ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ដែលជាលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ 42 និងលេខ43 នៅតំបន់ភូមិព្រៃចាន់ ដែលនាំឱ្យមានការភាន់ច្រឡំថា ថ្នាក់ដឹកនាំរបស់រដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន (ឯកឧត្តម ឡាយ សៀងលី) បានចុះហត្ថលេខាទទួលស្គាល់ខ្សែព្រំដែនជាផ្លូវការ នៅតំបន់ ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ 42 និងលេខ 43។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ និងមាន ចេតនាទុច្ចរិត ដែលបានប្រើប្រាស់ឯកសារ និងព័ត៌មានប្រាស់ចាកពីការពិតក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការភាន់ច្រឡំ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបពីការពិត៖

១. ឯកសារដែលបានបង្ហាញក្នុងគណនីខាងលើនេះ គឺជាប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និង ទីតាំងបង្គោលព្រំដែនដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធនៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ស្តីពីលទ្ធផលនៃការរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ42 និងលេខ43 ដែលបានបោះនាសម័យបារាំងប៉ុណ្ណោះ ហើយពុំមែនជាផែនទី ឬជាឯកសារដែលបញ្ជាក់ពី ខ្សែព្រំដែនឡើយ។

២. ម្ចាស់គណនី Facebook Page ខាងលើនេះ បានយកទិន្នន័យនៅក្នុងប្លង់បង្ហាញលក្ខណៈ ភូមិសាស្ត្រ និងទីតាំងបង្គោលព្រំដែនខាងលើមកគូសក្លែងបន្លំជាខ្សែព្រំដែននៅលើផែនទី រូបភាពផ្កាយរណប ដើម្បីបំភាន់សាធារណជនជាតិ និងអន្តរជាតិឱ្យមានការភាន់ច្រឡំថា ខ្សែបន្ទាប់ព្រំដែនដែលខ្លួនបានគូសក្លែងបន្លំនេះ គឺជាខ្សែព្រំដែនដែលបានឯកភាពដោយក្រុមវាសវែងចម្រុះកម្ពុជា-ថៃ។

៣. តំបន់ភូមិព្រៃចាន់ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ 42 និង 43 គឺជាតំបន់ដែលភាគីទាំងពីរពុំទាន់បានឯកភាពគ្នាខណ្ឌសីមានៅលើដីជាក់ស្តែងនៅឡើយ ហើយកិច្ចការនេះ ត្រូវដោះស្រាយដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ និង គ្មានយន្តការ ឬស្ថាប័នណាមួយមានសមត្ថកិច្ចលើកិច្ចការនេះឡើយ។

ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះព័ត៌មានមិនពិត ក្លែងក្លាយ ដែលគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» បានបង្ហោះផ្សាយ និងអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិទាំងអស់កុំជឿ និងកុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ ហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមលើកទឹកចិត្តឱ្យមាន ការផ្សព្វផ្សាយ និងចែកចាយសេចក្តីប្រកាសបដិសេធព័ត៌មាននេះឱ្យបានទូលំទូលាយដើម្បីឱ្យមហាជន បានជ្រួតជ្រាបអំពីការពិតលើបញ្ហានេះ៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm