ថ្ងៃនេះ ប្រជាពលរដ្ឋ និងកម្មករនិយោជិត បន្តប្រើសេវារថយន្តក្រុងឥតគិតថ្លៃរបស់រដ្ឋធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

2025/09/21 06:15:09 pm        183

នៅថ្ងៃទី២នៃការដាក់ឱ្យប្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវនឹងថ្ងៃទី២១ ខែកញ្ញានេះ បានមើលឃើញថា ប្រជាពលរដ្ឋ និងកម្មករ និយោជិត បាននាំគ្នាចាកចេញពីរាជធានីភ្នំពេញ ដោយប្រើមធ្យោបាយផ្សេងៗគ្នា និងមួយចំនួនបានប្រើប្រាស់សេវារថយន្តក្រុងដោយឥតគិតថ្លៃដែលផ្តល់ជូនរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទៅជួបជុំគ្រួសារ សាច់ញាតិនៅស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

 លោក ដាញ់ ដារិទ្ធ ប្រធានក្រុមការងារគោលដៅទី២ នៅស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា គិតចាប់ពីថ្ងៃម្សិលមិញ រហូតត្រឹមព្រឹកថ្ងៃ ទី២១ ខែកញ្ញានេះ ឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ជាមួយទឹកមុខសប្បាយរីករាយ ក្នុងការជិះរថយន្តក្រុងដោយមិនអស់ប្រាក់នេះ ដែលក្នុងគោលដៅខុសៗគ្នាដើម្បីចេញទៅស្រុកកំណើត និងមួយចំនួនផ្សេងទៀត ដើម្បីធ្វើដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាកពីការងារ។ លោកបានបន្តថា រថយន្តក្រុងដឹកអ្នកដំណើរទាំងអស់ ពេលទៅដល់គោលដៅ នឹងនៅរង់ចាំដល់ថ្ងៃចេញដំណើរត្រឡប់មករាជធានីភ្នំពេញវិញផងដែរ។ ចំពោះម៉ោងចេញដំណើរទាំងចេញពីរាជធានីភ្នំពេញទៅខេត្ត និងចេញពីខេត្តមករាជធានីភ្នំពេញ គឺដូចគ្នា ចាប់ពីម៉ោង ចាប់ពីម៉ោង ៦:៣០ព្រឹកតទៅ។

 កញ្ញា សាន់ សាយះ បម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់នៅរាជធានីភ្នំពេញ បាននិយាយថា កញ្ញា ពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលបានឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ជូនរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ សម្រាប់ដឹកជញ្ជូន កម្មករ-កម្មការិនី និងប្រជាពលដ្ឋទូទៅ ដែលមានបំណងទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពីព្រោះជួយកាត់បន្ថយថ្លៃចំណាយយ៉ាងច្រើន។ 

 ក្រុមប្រជាពលរដ្ឋផ្សេងទៀត បានលើកឡើងស្រដៀងគ្នាដែរថា នៅពេលមានសេវារថយន្តក្រុងសារធារណៈដឹកជញ្ជូន ដោយឥតគិតថ្លៃជារៀងរាល់ឆ្នាំ គឺជារឿងល្អបំផុតរបស់ប្រជាពលរដ្ឋ ដែលមានការគិតគូរពីថ្នាក់ដឹកនាំប្រទេស ពិសេសស្ថាប័នពាក់ព័ន្ធ ដែលតែងតែមានតួនាទីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅទាំងអស់ មិនថាជាឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ពួកគាត់ បានសម្តែងការអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុករបស់ប្រជាពលរដ្ឋ ដោយផ្តល់ជារថយន្តក្រុងដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ដែលអាចសន្សំសំចៃថវិកាបានមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ការរដាក់ឱ្យប្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៥៩៧គ្រឿង រយៈពេល ៦ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារនៅទូទាំងប្រទេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        36
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        103
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm