សារព័ត៌មានរដ្ឋ KCNA រាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និយាយថា គ្មានហេតុផលត្រូវឲ្យប្រទេសរបស់លោកគេចវេសពីការសន្ទនាជាមួយសហរដ្ឋអាមេរិកនោះទេ បើសិនជាទីក្រុងវ៉ាស៊ីនតោនឈប់និយាយថា ប្រទេសរបស់លោកត្រូវបោះបង់ចោលអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកនឹងមិនបោះបង់ចោលជាដាច់ខាតកាំភ្លើងធំនុយក្លេអ៊ែរ ដើម្បីរួចផុតពីទណ្ឌកម្មនោះ ។

KCNA រាយការណ៍ផងដែរថា ក្នុងសុន្ទរកថានៅសភាប្រជាជនកំពូលកាលពីថ្ងៃអាទិត្យ លោក Kimនិយាយថា លោកនៅមានអនុស្សាវរីយ៍ល្អៗជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។ លោកថា បើសិនជាសហរដ្ឋអាមេរិកមិនគិតពីការរំសាយអាវុធនុយក្លេអ៊ែរពួកយើង ហើយទទួលយកការពិត ហើយចង់បានសហត្ថិភាពពិតប្រាកដ គ្មានហេតុផលដែលពួកយើងមិនអង្គុយចុះ និយាយគ្នាជាមួយសហរដ្ឋអាមេរិកនោះទេ ។
សេចក្តីអត្ថាធិប្បាយនេះ បានកើតមានឡើងនៅពេលដែលរដ្ឋាភិបាលសេរីនៅទីក្រុងសេអ៊ូល ជំរុញឲ្យលោក Trump ដឹកនាំការបើកកិច្ចសន្ទនាឡើងវិញជាមួយលោក Kim រយៈពេល ៦ឆ្នាំ ក្រោយកិច្ចប្រជសុំសន្តិភាពជាមួយទីក្រុងព្យុងយ៉ាងដួលរលំ ដោយសារការប៉ះទង្គិចគ្នាលើទណ្ឌកម្ម និងការរំសាយអាវុធនុយក្លេអ៊ែរ ។
សូមបញ្ជាក់ថា មេដឹកនាំទាំង ២ បានជួបគ្នា ៣លើក អំឡុងពេលកាន់តំណែងប្រធានាធិបតីលើកដំបូងរបស់លោក Trump ៕
