ពលរដ្ឋកហ្កាហ្សាជម្លៀសខ្លួនពិបាកធ្វើដំណើរ ខណៈពួកគេរត់ភៀសខ្លួនទៅកាន់តំបន់ភាគខាងត្បូង

2025/09/22 06:07:06 pm        103

ពលរដ្ឋនៅក្នុងទីក្រុងហ្កាហ្សា កំពុងរត់ភៀសខ្លួនតាមរថយន្ត រទេះសេះ ឬថ្មើរជើង ដោយផ្ទុកជាមួយអ៊ីវ៉ាន់សំពីងសំពោង ខណៈពលរដ្ឋហ្កាហ្សាផ្សេងទៀត នាំគ្នាដើរកាត់ផ្លូវតាមបណ្តោយឆ្នេរនៅភាគកណ្តាលតំបន់ហ្កាហ្សាបន្ទាប់ពីការបញ្ជាឲ្យជម្លៀសខ្លួនរបស់អ៊ីស្រាអែល ។

តម្លៃជម្លៀសខ្លួននេះ ត្រូវបានគេរាយការណ៍ថា មានតម្លៃមិនតិចជាង ៧៥០ដុល្លារនោះឡើយ ជាហេតុបង្ខំឲ្យពលរដ្ឋជាច្រើនគ្មានប្រាក់ចំណាយ ត្រូវដើរ ឬរង់ចំាជម្រើសផ្សេង ។

អ្នកស្រី Husam Daloul វ័យ ៥៨ឆ្នាំ ដែលរត់ភៀសខ្លួនជាមួយសមាជិកគ្រួសារ ១០នាក់របស់គាត់ និយាយថា ពួកយើងគ្មានសង្ឃឹមសូម្បីតែការចាកចេញ ពីព្រោះពួកយើងគ្មានប្រាក់ធ្វើដំណើរនោះទេ ស្របពេលដែលគ្រួសាររបស់គាត់ រង់ចាំដំណោះស្រាយចំពោះការជម្លៀសខ្លួនរបស់ពួកគេ ។

រថក្រោះអ៊ីស្រាអែល បានរុលចូលតាមច្រក ២ ទៅកាន់មជ្ឈមណ្ឌលទីក្រុងហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

ប្រព័ន្ធអ៊ិនធឺណិត និងខ្សែទូរស័ព្ទ ត្រូវបានកាត់ផ្តាច់នៅទូទាំងដែនដីបិទច្រកមួយនេះ គឺជាសញ្ញាមួយដែលប្រតិបត្តិការជើងគោក ទំនងជាកើនឡើង ។

យោងតាមការអះអាងរបស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននៅហ្កាហ្សា បានឲ្យដឹងថា ចំនួនមនុស្សស្លាប់សរុបរបស់ជនប៉ាឡេស្ទីនពីសង្រ្គាមរយៈពេល ២ឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានកើនឡើងជាង ៦៥.០០០នាក់ គិតត្រឹមថ្ងៃពុធម្សិលមិញ ។

ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះ ស្របពេលដែលមនុស្សជាច្រើនបានជាប់នៅក្រោមគំនរបាក់បែកនៃអគាររងការបំផ្លិចបំផ្លាញ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm