អង់គ្លេស អូស្រ្តាលី និងកាណាដា បានទទួលស្គាល់ជាផ្លូវការរដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ ដោយចូលរួមជាមួយប្រទេសផ្សេងទៀត នៅក្នុងចំណាត់ការមួយ ក្នុងការធ្វើឲ្យរស់រានឡើងវិញសន្ទុះសម្រាប់ដំណោះស្រាយរដ្ឋ ២ គឺជាការសម្រេចចិត្តមួយទទួលបានការរិះគន់យ៉ាងខ្លាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese បានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនតាមបណ្តាញព័ត៌មានសង្គម X ដោយលោកបញ្ជាក់ថា ការសម្រេចចិត្តនេះ ត្រូវចូលជាធរមានភ្លាមៗ ។

ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីកាណាដាលោក Mark Carney បាននិយាយបន្ទរតាមក្រោយការសម្រេចចិត្តមួយនេះ ដោយលោកសរសេរនៅលើបណ្តាញព័ត៌មានសង្គម Xថា ថ្ងៃនេះ កាណាដា ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ។
អ៊ីស្រាអែល បានច្រានចោលការទទួលស្គាល់នេះថាមិនពាក់ព័ន្ធគ្នា ក្នុងនោះរដ្ឋមន្រ្តីរដ្ឋាភិបាលអ៊ីស្រាអែលមួយចំនួន បាននិយាយយ៉ាងទទួចថា វានឹងមិនផ្លាស់ប្តូរការពិតនោះទេ ។
ដោយឡែក នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងកាលពីដើមខែនេះថា រដ្ឋប៉ាឡេស្ទីនអាចនឹងសម្រេចបានតាមរយៈកិច្ចចរចាដោយផ្ទាល់ ហើយគ្មានទេរដ្ឋប៉ាឡេស្ទីន ។
លោកថា នឹងគ្មានរដ្ឋប៉ាឡេស្ទីននោះទេ ហើយសកម្មភាពទទួលស្គាល់ដោយក្រុមមេដឹកនាំពិភពលោកមួយចំនួន ប្រៀបបាននឹងការផ្តល់ “រង្វាន់ភេរវកម្ម” បន្ទាប់ពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕
