កងទ័ពអាកាសអ៊ុយក្រែន បានបញ្ចេញរូបភាពវីដេអូឃើញអ្វីដែលពួកគេនិយាយថា គឺជាយន្តហោះចម្បាំង F-16 និងអង្គភាពការពារចល័តបាញ់ទម្លាក់យានដ្រូនពីលើអាកាស ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី បានបាញ់បង្ហោះយានដ្រូនទ្រង់ទ្រាយធំ និងការវាយប្រហារមីស៊ីលលើអ៊ុយក្រែនកាលពីយប់កន្លងទៅ ដោយបានសម្លាប់មនុស្ស ៣នាក់ មនុស្សរាប់សិបនាក់ រងរបួសបន្ថែមទៀត ហើយនិងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងអគារអ្នកស្រុក ។
នៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញព័ត៌មានសង្គម Telegram លោក Zelenskiy និយាយថា រុស្ស៊ីបានបាញ់បង្ហោះយានដ្រូនប្រហែល ៥៨០គ្រឿង និងមីស៊ីល ៤០គ្រាប់ មានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនស៊ីវិល និងតំបន់រស់នៅអ្នកស្រុក នៅតាមតំបន់ជាច្រើនទូទាំងប្រទេស ។
កងទ័ពអាកាសអ៊ុយក្រែននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់យានដ្រូន ៥៥២គ្រឿង និងមីស៊ីល ៣១គ្រាប់ ។
អ៊ុយក្រែនបានឆ្លើយតបវិញជាមួយនឹងការវាយប្រហារយានដ្រូនលើទឹកដីរបស់ខ្លួនដែលកាន់កាប់ដោយរុស្ស៊ី និងវាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ីដោយមានគោលដៅលើរោងចក្រចម្រាញ់ប្រេង និងមជ្ឈមណ្ឌលភស្តុភារផ្សេងទៀតរបស់ពួកគេ ៕