អង្គការណាតូ បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញយន្តហោះចម្បាំង Rafale របស់បារាំង ត្រូវបានដាក់ពង្រាយ ដើម្បីល្បាតដែនអាកាសប៉ូឡូញ ដែលជាផ្នែកមួយនៃបេសកកម្ម Eastern Sentryរបស់អង្គការណាតូ ។
អង្គការណាតូ និយាយថា បេសកកម្ម Eastern Sentry ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងប្រព័ន្ធការពារនៅជ្រោយខាងកើតអឺរ៉ុប ជាការឆ្លើយតបនឹងការឈ្លានពានយានដ្រូនរុស្ស៊ីចូលក្នុងដែលអាកាសប៉ូឡូញ ។
ទីបញ្ជាការប៉ូឡូញអះអាងថា យន្តហោះចម្បាំងប៉ូឡូញ និងប្រទេសសម្ព័ន្ធមិត្តត្រូវបានដាក់ពង្រាយផងដែរកាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីធានាសុវត្ថិភាពដែនអាកាសប៉ូឡូញ ក្រោយការវាយប្រហារតាមច្រកអាកាសមួយចំនួនរបស់រុស្ស៊ីលើតំបន់ភាគខាងលិចអ៊ុយក្រែន ជិតព្រំដែនប៉ូឡូញដែលជាសមាជិករបស់អង្គការណាតូ ។
យន្តហោះយោធារុស្ស៊ី ៣គ្រឿង បានបំពានផងដែរដែនអាកាសរបស់ប្រទេសអេស្តូនី ដែលជាសមាជិកអង្គការណាតូ រយៈពេល ១២នាទី កាលពីថ្ងៃសុក្រ ដែលជាការឈ្លានមិនធ្លាប់ដែលមានកាលពីមុន ។
យោងតាមអះអាងរបស់អង្គការណាតូ បានឲ្យដឹងថា យន្តហោះ F-16 ២គ្រឿង និងនាវាចម្បាំង១គ្រឿងរបស់ណាដាណឺម៉ា យន្តហោះ Rafale ៣គ្រឿងរបស់បារាំង យន្តហោះ Eurofighter ៤គ្រឿងរបស់អាល្លឺម៉ង់ កំពុងចូលរួមបេសកកម្មនេះ ៕