មនុស្សម្នាក់ស្លាប់ និងមនុស្សម្នាក់ទៀតបាត់ខ្លួន ពេលដែលរថយន្តរបស់ពួកគេត្រូវបានទឹកហូរនាំយកទៅ ក្រោយភ្លៀងធ្លាក់ខ្លាំងវាយប្រហារតំបន់ Catalonia ប្រទេសអេស្ប៉ាញ ។
ភ្លៀងធ្លាក់ខ្លំាង បណ្តាលឲ្យមានការជម្លៀសខ្លួនមនុស្ស និងលុបចោលជើងហោះហើរនៅអាកាសយានដ្ឋានក្រុង Barcelona ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានរកឃើញសាកសពមនុស្សម្នាក់ ក្រោយសេចក្តីរាយការណ៍ថា ទឹកបានហូរនាំយកទៅរថយន្តមានមនុស្ស ២នាក់ នៅទីក្រុង Sant Quinti de Mediona ខេត្ត Barcelona ។ រថយន្តត្រូវបានគេរកឃើញ ប៉ុន្តែមនុស្សម្នាក់ទៀតដែលកំពុងបាត់ខ្លួន ពុំឃើញនៅក្នុងរថយន្តនោះទេ ។
ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានបំណាក់ដីផងដែរនៅលើភ្នំ Montserrat ។ វាបានបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្ស ២៧នាក់ចេញពីទូរថភ្លើង ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានសង្រ្គោះភ្ញៀវទេសចរ ៣០នាក់ផ្សេងទៀតដែលបានដើរកម្សាន្តនៅឧទ្យានជាតិ ។
អាកាសធាតុអាក្រក់ បណ្តាលលុបចោលផងដែរជើងហោះហើរចេញ-ចូលអាកាសយានដ្ឋានក្រុង Barcelona ។ អ្នកដំណើររាប់រយនាក់ បានជាប់ខ្លួននៅតាមចំណត និងមិនអាចឡើងជិះយន្តហោះរបស់ពួកគេបាន ៕