ជនប៉ាឡេស្ទីននៅតំបន់កាន់កាប់វ៉េសប៊ែង បានស្វាគមន៍ការទទួលស្គាល់របស់អង់គ្លេសចំពោះរដ្ឋបាឡេស្ទីកាលពីថ្ងៃអាទិត្យ ។
អង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្រោយអ៊ីស្រាអែលពុំឈានដល់លក្ខខណ្ឌរួមបញ្ចូលទាំងបទឈប់បាញ់នៅក្នុងសង្រ្គាមហ្កាហ្សារយៈពេលជិត ២ឆ្នាំ ។
ជនប៉ាឡេស្ទីននៅទីក្រុងភាគខាងត្បូង Hebron និងទីក្រុងភាគខាងជើង Ramallah បានស្វាគមន៍ចំណាត់ការរបស់អង់គ្លេស អូស្រ្តាលី និងកាណាដា ។
ជំហានរបស់ទីក្រុងឡុងដ្រ៍ស្របតាមប្រទេសជាង ១៤០ផ្សេងទៀត ប៉ុន្តែវានឹងធ្វើឲ្យអ៊ីស្រាអែល និងអង់គ្លេសខឹងសម្បារ ។
ការសម្រេចចិត្តនេះដែរ នាំមកនូវទម្ងន់ជានិមិត្តរូប ស្របពេលដែលអង់គ្លេសដើរតួសំខាន់នៅក្នុងការបង្កើតអ៊ីស្រាអែលជាប្រទេសសម័យទំនើប ក្រោយសង្រ្គាមលោកលើកទី ២ ហើយនិងបានក្លាយជាសម្ព័ន្ធមិត្តរបស់ពួកគេជាយូរមកហើយ ។
កាណាដា និងអូស្រ្តាលី បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ ហើយប្រទេសដទៃជាច្រើនទៀត ត្រូវបានរំពឹងថានឹងធ្វើដូចគ្នា នាសប្តាហ៍នេះនៅមហាសន្និបាត UN ក្នុងបុរីញូវយ៉ក ៕