កាលពីថ្ងៃអាទិត្យម្សិលមិញ ពលរដ្ឋប្រេស៊ីលរាប់ម៉ឺននាក់ បាននាំគ្នាដង្ហែរក្បួនតាមដងផ្លូវ នៅទីក្រុង Rio de Janeiro, Sao Paulo និង Brasilia ដើម្បីតវ៉ាប្រឆាំងនឹងសំណើច្បាប់សភាជម្លោះ ដែលនឹងផ្តល់អភ័យឯកសិទ្ធិដល់ក្រុមតំណាងរាស្រ្ត និងកាត់បន្ថយទោសសម្រាប់អ្នកដែលពាក់ព័ន្ធនឹងការវាយប្រហារអគាររដ្ឋាភិបាលកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ ។
ក្រុមសិល្បះករ-សិល្បះការី ក្រុមនិស្សិត និងក្រុមសកម្មជន បាននាំគ្នាដើរតាមផ្លូវ ស្រែកពាក្យស្លោក “គ្មានការលើកលែងទោស” និងកាន់បដាថ្កោលទោសច្បាប់ស្នើសុំ ។
នៅទីក្រុង Rio តារាចម្រៀង Caetano Veloso បានសម្តែងជូនហ្វូងមនុស្សជាង ៤ម៉ឺននាក់ នៅតំបន់ឆ្នេរ Copacabana ដោយលោកប្រកាសថា ប្រជាពលរដ្ឋប្រេស៊ីល បោះឆ្នោតជូនលោក Lula ហើយហេតុអ្វីបានជាលទ្ធិប្រជាធិបតេយ្យប្រេស៊ីលនៅស៊ូទ្រាំបែបនេះទៅវិញ ។
ព្រឹត្តការណ៍ “បាតុកម្មតន្រ្តី” ជំរុញឲ្យមានការហែក្បួនប្រឆាំងរបបផ្តាច់ការជាប្រវត្តិសាស្រ្ត និងមានការសម្តែងដោយតារា Gilberto Gil និង Chico Buarque ។
បាតុកម្មនេះដែរ ត្រូវបានរៀបចំឡើងដោយក្រុមចលនាឆ្វេងនិយម និងក្រុមសិល្បះករ-សិល្បះការិនី និងរីករាលដាល់រដ្ឋធានីយ៉ាងហោច ២២កន្លែង រួមទាំងនៅទីក្រុង Sao Paulo និងទីក្រុង Brasilia ផងដែរ ៕