កងកម្លាំងដូមីនីក និងសហរដ្ឋអាមេរិក រឹបអូសបានសារធាតុកូកាអ៊ីនចំនួន ៣៧៧កញ្ចប់ ហើយបំផ្លាញទូកសង្ស័យរបស់ក្រុមគ្រឿងញៀន ១គ្រឿង នៅក្នុងប្រតិបត្តិការរួមគ្នា ស្ថិតនៅចម្ងាយប្រហែល ១៤៨គ.ម ភាគខាងត្បូងកោះ Beata ។
ប្រតិបត្តិការដែលបានសម្របសម្រួលជាមួយមេបញ្ជាការភូមិភាគត្បូងសហរដ្ឋអាមេរិកនេះ មានគោលដៅលើទូកល្បឿនលឿនដឹកសារធាតុកូកាអ៊ីនទម្ងន់ ១តោន ដែលមានបំណងធ្វើដំណើរឆ្លងកាត់សាធារណរដ្ឋដូមីនីកទៅកាន់សហរដ្ឋអាមេរិក ។
កងកម្លាំងសហរដ្ឋអាមេរិក បានបំផ្លាញទូកមួយគ្រឿងនេះ នៅក្នុងកិច្ចខិតខំប្រឆាំងគ្រឿងញៀន នៅតំបន់ការ៉ាអ៊ីប ដែលវាគឺជាប្រតិបត្តិការរួមគ្នាលើកដំបូងរវាងប្រទេសទាំង ២ ។
កងទ័ពជើងទឹកដូមីនីក បានរកឃើញបេចំនួន ១៣មានសារធាតុកូកាអ៊ីន ៣៧៧កញ្ចប់ ដែលបេខ្លះរងការខូចខាតនៅក្នុងការផ្ទុះ ។
បច្ចុប្បន្ន ការរឹបអូសនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ដើម្បីស្វែងរកមេខ្លោងនៅពីក្រោយគ្រឿងញៀន ។
ការរឹបអូសនេះដែរ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិរឹងមាំរវាងដូមីនីក និងសហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្មគ្រឿងញៀន ៕