ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប៉ះទង្គិចគ្នាជាមួយនគរបាលនៅក្នុងរដ្ឋធានី Lima ប្រទេសប៉េរូ កាលពីថ្ងៃអាទិត្យ ពេលដែលពួកគេព្យាយាមដង្ហែរក្បួនទៅកាន់អគាររដ្ឋាភិបាលនៅក្នុងទីក្រុងមួយនេះ ។
ក្រុមបាតុករនាំគ្នាចោលដុំថ្ម និងដបទឹកលើនគរបាលដែលបានឆ្លើយតបវិញជាមួយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ។
បាតុកម្មនេះដែរ ត្រូវបានរៀបចំឡើងក្រុមយុវជន “Generation Z”ដែលនាំគ្នាដង្ហែរក្បួនតាមដងផ្លូវ បង្ហាញការមិនពេញចិត្តចំពោះផែនការកំណែទម្រង់ប្រាក់សោធន៍និវត្តន៍ជម្លោះ ក៏ដូចជារដ្ឋាភិបាលរបស់លោកស្រីប្រធានាធិបតី Dina Boluarte ដែលអត្រាគាំទ្រគាត់ បានធ្លាក់ចុះ ដោយសាររឿងអាស្រូវ និងឧក្រិដ្ឋកម្មកើនឡើង ។
នគរបាលរាយការណ៍ថា មន្រ្តីនគរបាលយ៉ាងហោច ៣នាក់ បានរងរបួស ខណៈបាតុករចោទប្រកាន់ក្រុមអាជ្ញាធរថាបានប្រើកម្លាំងហួសហេតុ និងការគាបសង្កត់រើសអើងជាតិសាសន៍ រួមទាំងទង្វើប្រឆាំងនឹងអ្នកឈរមើលផងដែរ ៕