អ្នកចូលរួម បានចាកចេញពីពិធីរំឭកនៅពហុកីឡដ្ឋាន State Farm ស្ថិតក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក សម្រាប់សកម្មជនអភិរក្សនិយមដែលត្រូវបានគេបាញ់សម្លាប់លោក Charlie Kirk បានឆ្លុះបញ្ចាំងពីពិធីរំឭកមួយនេះ ។
លោក Kirk វ័យ ៣១ឆ្នាំ ត្រូវបានគេបាញ់សម្លាប់ ពេលឆ្លើយសំនួរអំឡុងព្រឹត្តការណ៍ Turning Point USA ស្ថិតក្នុងរដ្ឋ Utah ។ ក្រុមអាជ្ញាធរបានចោទប្រកាន់និស្សិតមហាវិទ្យាល័យបច្ចេកទេសអាយុ ២២ម្នាក់ សម្រាប់ការធ្វើឃាតលោក ។
លោក Kimberly Kehl វ័យ ៤៩ឆ្នាំ មកពីរដ្ឋ California និយាយថា វាគឹជាអារម្មណ៍ដ៏អស្ចារ្យ ។ អ្នកមានអារម្មណ៍ថាមានក្តីស្រលាញ់ច្រើន និងចង់ឲ្យប្រទេសមួយនេះ កាន់តែរីកចម្រើនខ្លាំងជាងនេះ ។
នៅខាងក្រៅពហុកីឡដ្ឋាន បរិយាកាសកាន់តែអ៊ូអរ ដោយក្រុមបាតុករនាំគ្នាគ្រវីទង់ប៉ាឡេស្ទីន និងទង់ឥន្ទធនូ ។
នាង Grason Pavia វ័យ ១៦ឆ្នាំ បាននិយាយពីគុណតម្លៃគ្រួសារ ។ នាងថា ពួកយើត្រូវការមនុស្សប្រុស ធ្វើជាឪពុកដ៏ល្អនៅក្នុងផ្ទះ និងបង្ហាញភាពល្អឥតខ្ចោះរបស់ពួកគេ ។
ការធ្វើឃាតលោក Kirk នំាឲ្យមានការជជែកដេញដោលជាខ្លាំងចំពោះការនិយាយរឿងនយោបាយនៅសហរដ្ឋអាមេរិក ក្នុងនោះអ្នកចូលរួមដូចជាអ្នកស្រី Kathy Pierce វ័យ ៥៨ឆ្នាំ មកពីទីក្រុង Seattle បានអំពាវនាវឲ្យក្រុមអភិរក្សនិយមក្រោកឈរឡើង ដើម្បីអ្វីជាសិទ្ធិរបស់ខ្លួន ៕