ភ្ញៀវទេសចរជាង ៣ម៉ឺន៦ពាន់នាក់ ទស្សនាព្រឹត្ដិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរ

2025/09/23 05:14:25 pm        723

អ្នកជំនាញទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាបានឲ្យ​ដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅ​ទស្សនា​ព្រឹត្តិការណ៍​ព្រះអាទិត្យចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ​២០២៥​នេះ មានជាង៣ម៉ឺន៦ពាន់នាក់ ខណៈដែលព្រឹត្ដិការណ៍នេះ មិនឃើញ​ពន្លឺ​ព្រះអាទិត្យ​ច្បាស់​ដោយ​សារ​អាកាសធាតុមិនល្អ។

ភ្ញៀវ​ទេសចរជាតិ បានលើកឡើងថា ក្នុងរយៈពេលបីថ្ងៃ នៃព្រឹត្ដិការណ៍សមរាត្រី មិន​ឃើញ​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ កំពូលប្រាសាទច្បាស់ក្ដី ប៉ុន្ដែពួកគាត់ពេញចិត្ដ និងសប្បាយយរីករាយ ដោយ​សារ​ជា​ព្រឹត្ដិការណ៍​មួយ​អស្ចារ្យ​ដែល​នៅ​លើពិ​ភព​លោក​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ជា​មួយ​វប្បធម៌​របស់​ខ្មែរ​។ ពួកគាត់បន្ដថា ការទៅទស្សនាប្រាសាទអង្គរវត្តនាថ្ងៃរះចាប់ពីម៉ោង៤ព្រឹក ប៉ុន្ដែ​មិន​ខក​បំណង​ឡើយ​ដែល​ខ្លួន​ចំណាយ​ពេល​ដើម្បី​មក​រង់​ចាំ​ទស្សនា​ថ្ងៃ​រះ​នៅ​ប្រាសាទ​អង្គរវត្ត។ ពួក​គាត់​មាន​មោទន​ភាព ដែល​ភ្ញៀវទេសចរ​ជាច្រើន​ទៅ​ទស្សនា​ព្រឹត្ដិការណ៍ស​មរា​ត្រី​ខ្លះ​បាន​អង្គុយ​រ​ង់​ចាំ​នៅ​បរិវេណ​ច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និង​ខ្លះ​ទៀត​ឈ​រង់​ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីទស្សនាទិដ្ឋភាព និង​ផ្តិត​យករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ ក្នុងរយៈពេល៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២១​ដល់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ជាង៣​ម៉ឺន​៦​ពាន់​នាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង៣ម៉ឺន៦ពាន់នាក់នោះ មានភ្ញៀវ​ទេសចរ​អន្ដរជាតិ​ ២៥៧៦​នា​ក់ និងភ្ញៀវទេសចរជាតិ ៣៣,៧៤៦នាក់។ លោកបន្ដថា អ្នកទេសចរ​បាន​ទៅ​ទស្សនា​នៅ​ពីម៉ោង​៥:​០០នាទី-៧:០០នាទី។

សូមរំលឹកថា កាលពីឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ភ្ញៀវទេសចរជាតិ និង​អន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ឬហៅថា សមរាត្រី​មាន​ជាង​៣​ម៉ឺន​៧​ពាន់នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្ដរជាតិ ១៨៣៤នាក់ ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        80
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        109
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm