លោក Putin ស្នើផ្តល់ជូនលោក Trump នូវការបន្តរយៈពេល ១ឆ្នាំ ចំពោះកតិកាសញ្ញាអាវុធនុយក្លេអ៊ែរ

2025/09/23 06:59:14 pm        311

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) បានស្នើផ្តល់ឲ្យសមភាគីអាមេរិករបស់លោក គឺលោក ដូ Donald Trump នូវកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដែលនឹងបន្តសន្ធិសញ្ញាចុងក្រោយ កម្រិតអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំង២ ក្នុងរយៈពេល ១ឆ្នាំ ខណៈពេលដែលទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ពិភាក្សាអំពីអ្វីដែលនឹងកើតឡើងបន្ទាប់។

រហូតមកដល់ពេលនេះ រុស្ស៊ី និងសហរដ្ឋអាមេរិក មានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតជាងគេ ក្នុងពិភពលោក។ សន្ធិសញ្ញាដែលនៅសល់ចុងក្រោយ រវាងប្រទេសទាំង២ ដែលកំណត់ចំនួនអាវុធទាំងនេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំក្រោយ។ សន្ធិសញ្ញាឈ្មោះ New START គ្របដណ្ដប់លើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលបង្កើតឡើងដោយភាគីនីមួយៗ ដើម្បីវាយប្រហារមជ្ឈមណ្ឌលកម្លាំងយោធា សេដ្ឋកិច្ច និងនយោបាយរបស់សត្រូវ ហើយកំណត់ចំនួនក្បាលគ្រាប់ដែលដាក់ពង្រាយចំនួន ១.៥៥០គ្រាប់ពីភាគីម្ខាងៗ។ 

ប្រទេសទាំង២ ទំនងជាបំពានដែនកំណត់នោះ ប្រសិនបើសន្ធិសញ្ញាមិនត្រូវបានពង្រីក ឬជំនួសទេ។ លោក Putin ដែលបាននិយាយថា សំណើរបស់លោក គឺនៅក្នុងផលប្រយោជន៍នៃការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរជាសាកល និងអាចជួយជំរុញកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន អំពីការគ្រប់គ្រងអាវុធ បានស្ថិតនៅក្រោមសម្ពាធរបស់លោក Trump ឲ្យយល់ព្រមបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ជាអ្វីដែលទីក្រុងមូស្គូឲ្យដឹងថា ជាផ្នែកនៃបញ្ហាសន្តិសុខមួយចំនួន ដែលបានបង្កើនភាពតានតឹងរវាងលោកខាងកើត និងខាងលិចឲ្យដល់កម្រិតគ្រោះថ្នាក់បំផុតជាលើកដំបូង គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។ 

ការស្នើផ្ដល់ជូនដែលត្រូវបានធ្វើឡើងនៅពេលអ៊ុយក្រែនកំពុងព្យាយាមបញ្ចុះបញ្ចូលលោក Trump ឲ្យដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរលើរុស្ស៊ីនោះ ត្រូវបានលោក Putin បង្ហាញជាសាធារណៈ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់លោក។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានលើកឡើងថា «រុស្ស៊ីបានត្រៀមខ្លួន ដើម្បីបន្តប្រកាន់ខ្ជាប់នូវដែនកំណត់ចំនួនដ៏សំខាន់ ក្រោមសន្ធិសញ្ញា New START សម្រាប់រយៈពេល ១ឆ្នាំ បន្ទាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦»។

មិនមានការឆ្លើយតបភ្លាមៗនោះឡើយ ពីទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការស្នើផ្ដល់ជូនរបស់លោក Putin នេះ។ ដោយនៅសល់តែជាង ៤ខែទៀតប៉ុណ្ណោះ មុនពេលកតិកាសញ្ញា New START ផុតកំណត់ ការខ្វែងគំនិតគ្នា ជុំវិញបញ្ហាអ៊ុយក្រែន មានន័យថា រុស្ស៊ី និងសហរដ្ឋអាមេរិក មិនបានចាប់ផ្តើមកិច្ចពិភាក្សា លើការបន្ត ឬផ្លាស់ប្តូរសន្ធិសញ្ញានេះទេ ទោះបីជាលោក Trump បាននិយាយអំពីបំណងរបស់លោក ក្នុងការធ្វើកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មី សូម្បីតែជាមួយប្រទេសចិនផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        13
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        33
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm