រាជរដ្ឋាភិបាល ​យកចិត្តទុកដាក់​លើការបោស​សម្អាត​មីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព​និង​ការកសាងហេដ្ឋា​រចនាសម្ពន័្ធរូបវន្តតាំងពីឆ្នាំ១៩៩២-១៩៩៣ មកម៉្លេះ

2025/09/23 07:08:42 pm        350

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ឬស៊ីម៉ាក់(CMAC)បានបញ្ជាក់ថា​​ការបោសម្អាតមីនមនុស្ស​ធម៌​គាំទ្រសុខ​សុវត្ថិភាព និង​ការកសាងហេដ្ឋារចនាសម្ពន័្ធ​រូបវន្ត​ ព្រមទាំងសេដ្ឋកិច្ចសង្គម​ ដល់ប្រជា ពលរដ្ឋ​ខ្មែរ​រស់​នៅ​ភូមិ​ជោគជ័យ​ ភូមិអូរបីជាន់​ និងភូមិព្រៃចាន់​ ក៏ដូច ជា​ភូមិករនានា​តាមបណ្តោយ​ព្រំដែន​ខ្មែរ-សៀម​ ត្រូវបានរាជរដ្ឋាភិ បាលកម្ពុជា​ យកចិត្តទុកដាក់បំផុត​ចាប់តាំងពី​ឆ្នាំ១៩៩២-៩៣​មក​ម៉្លេះ ​ព្រម​ទាំងបានចាប់ផ្តើមនិងបានចែកចេញជាដំណាក់កាលសំខាន់។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា បានបញ្ជាក់អំពី​ដំណាក់​​កាល​សំខាន់ៗយ៉ាងដូចជាទី1៖.​ ឆ្នាំ១៩៩២-១៩៩៨​៖​ ដំណាក់​កាល​​ធ្វើ​ការបោសសម្អាតមីនដើម្បី​បើកផ្លូវ​សុវត្ថិភាពក្នុង​ការធ្វើមាតុភូមិ​និវត្តន៍ និង​គាំទ្រ​ការ​តាំង​ទី​លំនៅ និង​កសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២​-៩៣​ និងក្រោយការបោះឆ្នោត​ឆ្នាំ១៩៩៣។

ទី2.​ ឆ្នាំ១៩៩៨-២០០៣៖​ ដំណាក់កាលនៃការបោសសម្អាត​មីនដើម្បីគាំទ្រសុវត្ថិភាព​និងកា​រ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។ការដំណើរការ​បោសសម្អាត​មីន​មនុស្សធ​ម៌​នៅ​ទីតាំង​ទាំង​នេះមា​ន​សហគមន៍​អន្តរជាតិច្រើនណាស់បានដឹងឮនិងចងចាំការពិតនេះ​ព្រោះថាសហគមន៍​អន្តរជាតិ​ទាំង​នោះ​បាន​ចូលរួមអនុវត្ត​ដោយផ្ទាល់ផងដែរ។

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានបន្តថា រឿងជម្លោះខ្សែ​បន្ទាត់ព្រំដែន​នៅតំបន់ទាំង​នេះ​ ក្រុមការងារព្រំដែនទាំងខ្មែរ​និងសៀមបានជួប ពិភាក្សាគ្នាច្រើនលើកច្រើនសារហើយ​ ប៉ុន្តែ​មិន​ទាន់បានដោះស្រាយនៅឡើយ (ដូចខ្លឹមសារនៃ​សេចក្តី​ប្រកាសប​ដិ​សេធ​ព័ត៌​មាន​)រ​បស់​រដ្ឋ​លេខាធិ​ការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់។ប្រសិនពិតជា​អ្នក​ជិតខាងគ្នាល្អ​មែន​នោះ​ យន្តការដោះស្រាយទំនាស់ដោយ សន្តិវិធីមាន​គ្រប់ឋានានុក្រម​ មិនត្រូវប្រើប្រាស់កម្លាំង​និងច្បាប់សឹកស្អីនោះទេ​ ព្រោះទង្វើបែបនេះបង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm