ក្រុមបាតុករ នៅអេក្វាឌ័រ បិទផ្លូវតវ៉ា ជុំវិញការកាត់ប្រាក់ឧបត្ថម្ភធនប្រេងម៉ាស៊ូត

2025/09/24 12:01:53 am        240

ជនជាតិដើមភាគតិច និងកសិកររាប់រយនាក់ បាននាំគ្នាបិទផ្លូវនៅទូទាំងប្រទេសអេក្វាឌ័រ កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ដោយបានដុតរបាំង និងកំណាត់ឈើ ដែលជាការផ្គើននឹងវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ហាញតវ៉ានឹងការកាត់បន្ថយការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ចំពោះប្រេងម៉ាស៊ូត។

បាតុកម្មបានប្រែក្លាយជាអំពើហិង្សា នៅទីក្រុង Otavalo ភាគខាងជើងអេក្វាឌ័រ ដោយក្រុមបាតុករ បានដុតបំផ្លាញផ្នែកខាងក្នុងនប៉ុស្តិ៍នគរបាល និងរថយន្តនៅខាងក្រៅអគារ។ នគរបាលត្រូវបានគេមើលឃើញបានបាញ់ពន្លត់អណ្តាតភ្លើង ខណៈទាហានបានគប់កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែកទៅលើបាតុករ។

ក្នុងខេត្ត Pichincha នៅប៉ែកខាងជើងភាគកណ្តាល ការដុតរបាំងមាននៅពាសពេញផ្លូវ ខណៈដែលកម្មករសាលាក្រុង បានប្រើរណាម៉ាស៊ីនកាត់កំណាត់ឈើដែលរារាំងចរាចរណ៍។ នគរបាលបានបន្តមានវត្តមានយ៉ាងខ្ជាប់ខ្ជួន នៅក្នុងតំបន់ដែលរងផលប៉ះពាល់។

គួរបញ្ជាក់ថា ការតវ៉ានេះកើតចេញពីការសម្រេចរបស់រដ្ឋាភិបាលកាលពីសប្តាហ៍មុន ដើម្បីលុបបំបាត់ការឧបត្ថម្ភធនប្រេងម៉ាស៊ូតចំនួន ១,១ពាន់លានដុល្លារ ដែលប្រើប្រាស់ដោយរថយន្តដឹកជញ្ជូនធុនធ្ងន់ អ្នកដំណើរ និងវិស័យកសិកម្ម។ ការដកប្រាក់ឧបត្ថម្ភធនបានធ្វើឲ្យតម្លៃប្រេងម៉ាស៊ូតឡើងពី ១,៨០ដុល្លារ ទៅដល់ ២,៨០ដុល្លារ ក្នុងមួយហ្គាឡុង ជាអ្វីដែលជំរុញឲ្យមានការប្រឆាំងយ៉ាងទូលំទូលាយពីក្រុមអ្នកតវ៉ាដែលជំទាស់ថា វិធានការនេះនឹងនាំឲ្យតម្លៃនៃការរស់នៅចំណាយកាន់តែខ្ពស់។

កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Daniel Noboa បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៦០ថ្ងៃ នៅក្នុងខេត្តចំនួន ៧៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm