នាយករដ្ឋមន្ត្រីអូស្ត្រាលីលើកឡើងពីការសម្លាប់បុគ្គលិកជំនួយក្នុងសុន្ទរកថា ស្តីពី​ការទទួល​ស្គាល់​ប៉ាឡេស្ទីន

2025/09/24 12:46:47 am        414

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានលើកឡើងពីបុគ្គលិក​ជំនួយអូស្ត្រាលីម្នាក់ដែលត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា រួមជាមួយនឹងអ្នកសារព័ត៌មាន និង «ជនស៊ីវិលរាប់ម៉ឺននាក់» នៅក្នុងសុន្ទរកថា នៅអង្គការសហប្រជាជាតិ (UN) ជាទីដែលមេដឹកនាំរាប់សិបនាក់ បានជួបប្រជុំគ្នា កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ដើម្បីលើកកម្ពស់ភាពជារដ្ឋប៉ាឡេស្ទីន។

អូស្ត្រាលី អង់គ្លេស និងកាណាដា កាលពីថ្ងៃអាទិត្យ បានទទួលស្គាល់ប៉ាឡេស្ទីន ដោយបានចូលរួមច្រើនជាង ១ភាគ៤នៃសមាជិករបស់ UN ចំនួន ១៩៣ប្រទេស ដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរួចហើយ ជាចំណាត់ការដែលត្រូវបានប្រឆាំងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោក Albanese បានប្រាប់កិច្ចប្រជុំថា អូស្ត្រាលីគឺជាសមាជិកដំបូងគេរបស់ UN ដែលបានបោះឆ្នោតកាលពី ៧៨ឆ្នាំមុន សម្រាប់ផែនការដែលធ្វើឲ្យភាពជារដ្ឋរបស់អ៊ីស្រាអែលអាចសម្រេចទៅបាន ហើយបន្តឈរជាមួយប្រជាជនជ្វីហ្វប្រឆាំងនឹងការប្រឆាំងនឹងជនជ្វីហ្វ។

លោកបាននិយាយថា «រដ្ឋាភិបាលអ៊ីស្រាអែលត្រូវតែទទួលយកចំណែកនៃការទទួលខុសត្រូវរបស់ខ្លួន» សម្រាប់វិបត្តិមនុស្សធម៌ នៅតំបន់ហ្កាហ្សា ជាកន្លែងដែលជនស៊ីវិលរាប់ម៉ឺននាក់ត្រូវបានសម្លាប់។

លោកបានលើកឡើងថា៖ «បុគ្គលិកជំនួយត្រូវបានសម្លាប់ដោយព្យាយាមផ្តល់ជំនួយមនុស្សធម៌ ដែលរួមមានទាំងជនជាតិអូស្ត្រាលីឈ្មោះ Zomi Frankcom ដែរ»។ ហើយលោកបានកត់សម្គាល់ផងដែរថា អ្នកសារព័ត៌មាន «ត្រូវបានសម្លាប់ដោយព្យាយាមនាំយកការពិតមកបំភ្លឺ»។

លោកបានបន្ថែមថា រដ្ឋាភិបាលគណបក្សការងាររបស់ Albanese បានសម្រេចទទួលស្គាល់ប៉ាឡេស្ទីនដោយផ្អែកលើការប្តេជ្ញាចិត្តរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលថា ក្រុមហាម៉ាសដាក់អាវុធ និងគ្មានតួនាទីនៅក្នុងរដ្ឋនាពេលអនាគត ហើយការបោះឆ្នោតត្រូវបានរៀបចំឡើង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm