បាតុករគាំទ្រប៉ាឡេស្ទីន បិទកំពង់ផែទីក្រុង Genoa និងប៉ះង្គិចជាមួយនគរបាល នៅទីក្រុង Milan

2025/09/23 05:58:00 pm        241

បាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់បានដើរដង្ហែទៅកាន់កំពង់ផែក្នុងទីក្រុង Genoa កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ជាកំពង់ផែមួយក្នុងចំណោមកំពង់ផែជាច្រើនដែលត្រូវបានរាំងខ្ទប់ ក្នុងប្រទេសអ៊ីតាលី ដោយកម្មករផែ និងអ្នកតវ៉ា ដែលទាមទារឲ្យប្រទេសអ៊ីតាលីបញ្ឈប់ការប្រើទីចតទាំងនេះ សម្រាប់ការផ្ទេរអាវុធ និងការផ្គត់ផ្គង់ផ្សេងទៀតទៅឲ្យអ៊ីស្រាអែលដែលកំពុងមានសង្គ្រាមជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។

ការតវ៉ានេះគឺជាផ្នែកមួយនៃកូដកម្មទូទាំងប្រទេសដែលអំពាវនាវដោយសហជីពពាណិជ្ជកម្ម ប្រឆាំងនឹងការសម្លាប់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។ ក្រុមបាតុករ នៅទីក្រុង Genoa ខ្លះពាក់អាវយឺត ដែលមាននិមិត្តសញ្ញា «Ports Closed to War» (កំពុងផែត្រូវបិទមិនបម្រើឲ្យសង្គ្រាម) បានគ្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកថា «Free Palestine» (ផ្ដល់សេរីភាពឲ្យប៉ាឡេស្ទីន) នៅពេលពួកគេដើរឆ្ពោះទៅកាន់កំពង់ផែ។

នៅពេលនោះ បាតុករមួយចំនួន បានគប់ភ្លើងដាក់នគរបាលដែលបិទផ្លូវ។ ការតវ៉ាត្រូវបានធ្វើឡើងនៅក្នុងទីក្រុង ទូទាំងប្រទេសអ៊ីតាលី សាលារៀនត្រូវបានបិទ ហើយកូដកម្មបានប៉ះពាល់ដល់ការដឹកជញ្ជូនសាធារណៈមួយចំនួន។ នៅឯកំពង់ផែក្នុងទីក្រុង Venice នគរបាលបានដាក់ពង្រាយកាណុងបាញ់ទឹក ដើម្បីជួយបំបែកបាតុកម្ម។ កម្មករក៏បានធ្វើបាតុកម្មនៅកំពង់ផែ ក្នុងទីក្រុង Genoa, Livorno និង Trieste។

ចំណែកនគរបាល ក្នុងឧបករណ៍បង្គ្រាបកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីព្យាយាមបំបែកក្រុមអ្នកតវ៉ា នៅស្ថានីយដ៏សំខាន់ ក្នុងទីក្រុង Milan។ ទីភ្នាក់ងារសារព័ត៌មាន ANSA របស់អ៊ីតាលី បានរាយការណ៍ថា មនុស្សជាង ១០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Milan ហើយមន្រ្តីនគរបាលប្រហែល ៦០នាក់ បានរងរបួសមានស្នាមជាំ ឬរបួសធ្ងន់ធ្ងរជាងនោះ។

សេវារថភ្លើងក្នុងតំបន់ទៅកាន់ទីក្រុងរ៉ូម បានប្រឈមនឹងការពន្យារពេល និងលុបចោលចោល ដោយសារកូដកម្ម ប៉ុន្តែផ្លូវរថភ្លើងក្រោមដីបានដំណើរការជាធម្មតា។ ខ្សែរថភ្លើងក្រោមដីភាគច្រើន នៅក្នុងទីក្រុង Milan ដែលជារដ្ឋធានីហិរញ្ញវត្ថុរបស់អ៊ីតាលី ក៏កំពុងដំណើរការផងដែរ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am