[UPDATE] ព្យុះទីហ្វុង Ragasa បានឆក់យកជីវិតមនុស្សមួយចំនួនខណៈប៉ះពាល់ដល់កោះតៃវ៉ាន់ ហុងកុង ចិន ក្រោយវាយប្រហារហ្វីលីពីន

2025/09/24 04:21:22 pm        251

ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីភូមិនានាភាគខាងជើងប្រទេសហ្វីលីពីន ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់បានស្លាប់ឥឡូវនេះកំពុងវាយលុកលើកោះតៃវ៉ាន់ ហើយកំពុងបោះពួយទៅកាន់ទីក្រុងហុងកុង និងផ្នែកភាគខាងត្បូងនៃប្រទេសចិនដីគោក ជាទីដែលប្រជាជនត្រៀមទប់ទល់អាកាសធាតុធ្ងន់ធ្ងរបន្ថែមទៀត។ 

អាជ្ញាធរស្រុក Hualien នៅកោះតៃវ៉ាន់ បាននិយាយថាមនុស្ស១៤នាក់ត្រូវគេបញ្ជាក់ថាបានស្លាប់ និង១២៤នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងស្រុក Hualien ភាគខាងកើតកាលពីរសៀលថ្ងៃអង្គារ។ នាយកដ្ឋានពន្លត់អគ្គិភ័យរបស់កោះតៃវ៉ាន់បាននិយាយថាព្យុះទីហ្វុងនេះបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យកម្ពស់ទឹកហក់ឡើងហៀរលិចច្រាំងទន្លេរបស់ស្រុកនេះ និងហូរចូលទៅក្នុងទីប្រជុំជន Guangfu ។

ទីភ្នាក់ងារសារព័ត៌មាន Central News បានរាយការណ៍ថា មនុស្សជាច្រើននាក់ទៀតបានរងរបួសផងដែរ ហើយមនុស្សជាង ៧.០០០នាក់ ត្រូវបានជម្លៀសចេញ។

នៅទីក្រុងហុងកុង ក្រុមមន្ត្រីបានព្រមានអំពី "ការគំរាមកំហែងធ្ងន់ធ្ងរ" ពីព្យុះទីហ្វុង Ragasa ដោយប្រៀបធៀបហានិភ័យទៅនឹងព្យុះដ៏បំផ្លិចបំផ្លាញបំផុតមួយចំនួននៅក្នុងប្រវត្តិសាស្រ្តថ្មីៗរបស់ទីក្រុងនេះ។

ស្របពេលព្យុះទីហ្វុង Ragasa វាយលុកទឹកដីចិន ក្រុមមន្ត្រីក្នុងទីក្រុង Shenzhen ដែលមជ្ឈមណ្ឌលបច្ចេកវិទ្យានៅភាគខាងត្បូងរបស់ប្រទេសចិនបាននិយាយថា ខ្លួន គ្រោងជម្លៀសមនុស្សប្រមាណ៤០០.០០០នាក់ រួមទាំងពលរដ្ឋរស់នៅក្នុងតំបន់ទំនាប និងងាយរងគ្រោះដោយទឹកជំនន់។ អាកាសយានដ្ឋាន Shenzhen របស់ចិនបាននិយាយថា ខ្លួនបានផ្អាកជើងហោះហើរចាប់ពីថ្ងៃយប់ថ្ងៃអង្គារសប្ដាហ៍នេះ ៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        38
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm